សៀវភៅ«ក្ដីសង្ឃឹម ហ៊ុន ម៉ានី»ត្រូវបាន​បោះពុម្ព​ផ្សាយ​លក់ បន្ទាប់ពីស្រាវជ្រាវចងក្រងជាង១០ឆ្នាំ

2022/04/28 04:28:17 pm        1.2 K

ភ្នំពេញ៖ លោក លាង ដឺលុច អ្នកសារព័ត៌មានជើងចាស់មួយរូបនៅកម្ពុជា បានបញ្ចេញនូវវណ្ណកម្មថ្មីមួយរបស់ខ្លួនក្រោមចំណងជើងថា «ក្ដីសង្ឃឹម ហ៊ុន ម៉ានី» បន្ទាប់ពីលោកបានចំណាយពេលតាមដាន អង្កេត ស្រាវជ្រាវ ជាង៨ឆ្នាំ អំពីតួអង្គ ហើយចំណាយពេល ២ឆ្នាំបន្ថែមទៀត ក្នុងការសរសេររៀបរៀងខ្លឹមសារ។

សៀវភៅដែលមានចំណងជើងថា «ក្ដីសង្ឃឹម ហ៊ុន ម៉ានី» ត្រូវបានស្មេរដែលមានបទពិសោធន៍​សរសេរ​ជាង ២០ឆ្នាំ ក្នុងវិស័យសារព័ត៌មានរូបនេះ រំលេចឱ្យអ្នកអានបានជ្រាបអំពីបុគ្គលិកលក្ខណៈ និងដំណើរជីវិតរបស់ ឯកឧត្តម ហ៊ុន ម៉ានី ដែលជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ព្រមទាំង​ជា​កូនប្រុសពៅរបស់នាយករដ្ឋមន្រ្តីដ៏មានឥទ្ធិពលរបស់កម្ពុជា។

ខ្លឹមសារនៃសៀវភៅកម្រាស់ ២៥៥ ទំព័រ នេះ ក៏បានចងក្រងនូវភាគច្រើននូវព័ត៌មាននៃការចូល​ប្រឡូក​ក្នុងវិស័យសង្គម និងឆាកនយោបាយរបស់ឯកឧត្តម ហ៊ុន ម៉ានី ដែលជាប្រធាន​នៃ​ចលនា​យុវជន​ដ៏ធំមួយ​នៅកម្ពុជា និងបានបង្ហាញពីចក្ខុវិស័យ ឆន្ទៈ ព្រមទាំងការប្ដេជ្ញាចិត្តក្នុងភាពជា​អ្នកដឹកនាំ​របស់អ្នកនយោបាយវ័យក្មេង​ដ៏មានប្រជាប្រិយភាព និងមានឥទ្ធិពលនាពេលអនាគត​មួយរូបរបស់កម្ពុជាផងដែរ។

តាមរយៈខ្លឹមសាររាប់ម៉ឺនពាក្យក្នុងសៀវភៅនេះ អ្នកនិពន្ធ រំពឹងថាអ្នកអាន មិនត្រឹមតែជ្រាបកាន់​តែច្បាស់​អំពីតួអង្គ ​ឯកឧត្តម ហ៊ុន ម៉ានី ប៉ុណ្ណោះទេ អ្នកអានក៏បានស្គាល់អំពីបុគ្គលិកលក្ខណៈរបស់​កំពូល​មេដឹកនាំកម្ពុជា​តាមរយៈកូនប្រុសរបស់លោកផងដែរ៕ អត្ថបទ៖ ចេន សុជាតា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm