អគ្គនាយកស៊ីម៉ាក់៖គ្រាប់បែកទម្លាក់ពីយន្ដហោះ MK-84 របស់ទាហានសៀមរកឃើញនៅលើទឹកដីកម្ពុជា សុទ្ធតែមានកំណត់ត្រា ទីតាំង អត្តសញ្ញាណច្បាស់លាស់

2026/06/27 12:25:07 am        186

ភ្នំពេញ៖ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ (CMAC) បានចេញបញ្ជាក់តាមបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះថា គ្រាប់បែកទម្លាក់ពីយន្ដហោះ MK-84 គ្រាប់បែកចង្កោម និងគ្រាប់យុទ្ធភណ្ឌដទៃទៀតដែលអង្គភាព CMAC បោសសម្អាត និងប្រមូលបាននោះ សុទ្ធតែមានកំណត់ត្រា ទីតាំង អត្តសញ្ញាណគ្រាប់ ក៏ដូចជាស្ថានភាពគ្រាប់ច្បាស់លាស់ ដែលអាចផ្ដល់លទ្ធភាពដល់អ្នកជំនាញជាតិ និងអន្ដរជាតិអាចពិនិត្យផ្ទៀងផ្ទាត់ និងសិក្សាលម្អិតបាន។

ឯកឧត្តម ហេង រតនា បានលើកឡើងថា ក្រោយពីឯកឧត្តមបានបង្ហាញគ្រាប់បែកទម្លាក់ពីយន្ដហោះប្រភេទ MK-84 ទម្ងន់ជិត១តោនរបស់ទាហានសៀមឈ្លានពាន ដែលបានទម្លាក់មកលើបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជានោះ មានសារព័ត៌មានថៃមួយចំនួន បានចុះផ្សាយបង្វែរការពិត ដោយសំអាងលើតែមូលដ្ឋានរបស់ខ្លួន។ ទន្ទឹមនឹងនេះមានបងប្អូនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋខ្មែរមួយចំនួនបានសាកសួរនិងស្នើសុំឱ្យខ្ញុំជួយបកស្រាយបំភ្លឺបន្ថែម។

ក្នុងឱកាសនេះ ឯកឧត្តម ហេង រតនា បានសង្ខេបខ្លឹមសាររបស់សារព័ត៌មានសៀមដែលបានលើកឡើងនិងត្រូវធ្វើការបកស្រាយលើទិដ្ឋភាពចំនួន ៣ចំនុចដូចខាងក្រោម៖

១. ការអធិប្បាយថា “គ្រាប់បែកទម្លាក់ពីយន្ដហោះរបស់ពួកគេ សុទ្ធតែបានផ្ទុះទាំងអស់” ខ្ញុំយល់ថាការអធិប្បាយនេះ ជាសក្ខីកម្មថ្មីមួយទៀតដែលទាហានសៀមសារភាពទទួលស្គាល់ថាបានប្រើប្រាស់គ្រាប់បែកទម្លាក់ពីយន្ដហោះក្នុងការរំលោភឈ្លានពានបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាពិតប្រាកដមែន។ ដោយឡែក ចំពោះកម្រិតនៃការផ្ទុះគ្រាប់បែកទម្លាក់ពីយន្ដហោះ ក៏ដូចជាគ្រាប់យុទ្ធភណ្ឌដទៃទៀតដែរ សុទ្ធតែមានកម្រិតអត្រាមិនផ្ទុះ (Failing rate)។ កាលើកឡើងពេលនេះ មិនខុសគ្នាពីអ្វីដែលមន្រ្តីជំនាញសៀមធ្លាប់បានលើកឡើងកន្លងមកពាក់ព័ន្ធការផ្ទុះសំណល់គ្រាប់បែកចង្កោមសៀមស្លាប់កុមារកម្ពុជា ក៏ពួកគេបានអះអាងដូចគ្នានេះដែរថា គ្រាប់បែកចង្កោមសៀមបានបាញ់មកលើបូរណភាពទឹកដីកម្ពុជាសុទ្ធតែផ្ទុះទាំងអស់អញ្ចឹងដែរ ប៉ុន្តែធាតុពិត សំណល់គ្រាប់បែកចង្កោមទាំងនោះ នៅតែបន្តបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលជាបន្តបន្ទាប់ ហើយអង្គភាពCMACនៅតែបន្តរកឃើញជាហូរហែ។ ខ្ញុំយល់ថា អ្វីដែលសៀមបានលើកឡើងនេះ ជាការបង្ហាញនូវមោទនភាព និងអំនួតអំពីឧត្តមភាពសម្ភាៈសឹក ព្រមទាំងគេចវេសពីការទទួលខុសត្រូវ ដោយភូតកុហកប្រជាជនសៀម និងសាធារណៈមតិអន្ដរជាតិតែប៉ុណ្ណោះ។

២. ការលើកឡើងថា “គ្រាប់បែកទម្លាក់ពីយន្ដហោះប្រភេទ MK-84នោះ គឺជាសំណល់គ្រាប់ទម្លាក់ពីយន្ដហោះរបស់សហរដ្ឋអាមេរិកក្នុងសង្គ្រាមនៅកម្ពុជានាទសវត្សរ៍១៩៦០-៧០នោះ គឺជាការបម្លែងការពិតតែប៉ុណ្ណោះ និងជាការទម្លាក់កំហុសព្រមទាំងមួលបង្កាច់លើភស្តុតាងពិតប្រាកដនេះ។ សុំបញ្ជាក់ថា រាល់គ្រាប់បែកទម្លាក់ពីយន្ដហោះ ក៏ដូចជាគ្រាប់យុទ្ធភណ្ឌទាំងអស់សុទ្ធតែមានការកំណត់អត្តសញ្ញាណច្បាស់លាស់ដូចជា លេខកូដ ថ្ងៃខែឆ្នាំនិងក្រុមហ៊ុន ព្រមទាំងប្រទេសផលិត ដែលនេះជាបទដ្ឋានអន្ដរជាតិ។ ជាក់ស្ដែងគ្រាប់បែកទម្លាក់ពីយន្ដហោះប្រភេទMK-84 ដែលបានបង្ហាញក្នុងរូបភាពទាំង២គ្រាប់នេះមានលេខកូដ៖ 30003-923AS105 លេខឡូតិ៍គ្រាប់៖ IMI96G015-011 ផលិតដោយក្រុមហ៊ុនឧស្សាហកម្មយោធាអ៊ីស្រាអ៊ែល នៅឆ្នាំ១៩៩៦។ ផ្អែកលើមូលដ្ឋាននេះសួរថា តើគ្រាប់បែកដែលផលិតក្នុងឆ្នាំ១៩៩៦ អាចយកទៅប្រើប្រាស់ក្នុងសង្គ្រាមសហរដ្ឋអាមេរិកនៅកម្ពុជាក្នុងអំឡុងឆ្នាំ១៩៦២-១៩៧៥ បានដែរឬ?

៣. ដោយឡែកចំពោះការលើកឡើងថា “គ្រាប់បែកMK-84នេះ មិនអាចផ្ទៀងផ្ទាត់បាន ដោយសារគ្មានប្រភពត័ត៌មានច្បាស់លាស់ឡើយ”ត្រង់ចំនុចនេះ តាមធម្មតាការផ្ទៀតផ្ទាត់អាចដំណើរការបាន ដោយការត្រួតពិនិត្យភស្តុតាងជាក់ស្តែងដូចជា គ្រឿងបង្គំគ្រាប់បែក ទីតាំងរណ្តៅគ្រាប់ សាក្សី និងទិន្នន័យការហោះហើរទម្លាក់គ្រាប់បែកជាដើម។ ជាក់ស្តែង រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្ដល់ទិន្នន័យការទម្លាក់គ្រាប់បែកនៅកម្ពុជាជូនរាជរដ្ឋាភិបាល ដើម្បីគាំទ្រសកម្មភាពបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ និងគ្រាប់បែកទម្លាក់ពីយន្តហោះជាកិច្ចការមនុស្សធម៌ ក៏ដូចជាបង្ហាញនូវស្មារតីការទទួលខុសត្រូវខាងសីលធម៌ផងដែរ។ អង្គភាព CMAC ក៏បានប្រើប្រាស់ទិន្នន័យនោះ ដើម្បីគាំទ្រកិច្ចប្រតិបត្តិការបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម ហេង រតនា បញ្ជាក់បន្ថែមជាថ្មីថា ទីតាំងគ្រាប់បែករបស់ទាហានសៀមដែលអង្គភាព CMAC បានរកឃើញ គឺគ្មាននៅក្នុងទិន្នន័យការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកនោះទេ។

ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា៖«សរុបរួមគ្រាប់បែកទម្លាក់ពីយន្ដហោះ MK-84 គ្រាប់បែកចង្កោម និងគ្រាប់យុទ្ធភណ្ឌដទៃទៀតដែលអង្គភាព CMAC បោសសម្អាត និងប្រមូលបាននោះ សុទ្ធតែមានកំណត់ត្រា ទីតាំង អត្តសញ្ញាណគ្រាប់ ក៏ដូចជាស្ថានភាពគ្រាប់ច្បាស់លាស់ ដែលអាចផ្ដល់លទ្ធភាពដល់អ្នកជំនាញជាតិ និងអន្ដរជាតិអាចពិនិត្យផ្ទៀងផ្ទាត់ និងសិក្សាលម្អិតបាន។ ចំណែកខ្លះនៃតឹងតាងទាំងនេះ ត្រូវថែរក្សាទុកជាមរតកប្រវត្តិសាស្ត្រដើម្បីរំលឹកចងចាំនូវទុកសោកនាដកម្មសង្គ្រាម និងការផ្សព្វផ្សាយនូវវប្បធម៌សន្តិភាពសម្រាប់មនុស្សជាតិ!។ ការពិតនៅតែជាការពិត (ជួបរបស់ពិត) ដោយគ្មានការក្លែងបន្លំ លាបពណ៌ និងមួលបង្កាច់អ្វីឡើយ»៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm