ក្រសួងការពារជាតិ៖ ​កូរ៉េខាងត្បូងនឹង​បណ្តុះបណ្ដាល​​អ្នកចម្បាំង​យាន​ដ្រូន​ ៥០០.០០០​នាក់​ ដើម្បី​​ទប់កូរ៉េខាងជើង

2026/06/27 12:29:42 am        54

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Ahn Gyu-back បាននិយាយនៅ​ថ្ងៃសុក្រ (ទី២៦ ខែមិថុនា ឆ្នាំ២០២៦) នេះថា កូរ៉េខាងត្បូងនឹងពង្រីកយ៉ាងឆាប់រហ័សនូវ​សមត្ថភាពយានដ្រូន និងប្រឆាំងយានដ្រូន​របស់ខ្លួន ដើម្បីទប់ទល់នឹងកូរ៉េខាងជើង ក្នុង​នោះ​រួមមាន​ទាំងការបណ្តុះបណ្តាល «អ្នកចម្បាំងយានដ្រូន» ចំនួន ៥០០.០០០នាក់ និងចែកចាយប្រព័ន្ធយានដ្រូន​រាប់ម៉ឺនគ្រឿង នៅទូទាំងអង្គភាពជួរមុខ ។

លោក Ahn បានបញ្ជាក់​ថា យោធាមានគម្រោងផលិតយានដ្រូនចំនួន ១១០.០០ គ្រឿង នៅឆ្នាំ២០២៩ សម្រាប់ដាក់ពង្រាយ នៅទូទាំងកងទ័ពជើងគោក ជើងទឹក អាកាស និងកងម៉ារីន ប៉ុន្តែក្រោយមកក្រសួងបានកែសម្រួលចំនួននេះត្រឹម​ប្រហែល ៦០.០០០គ្រឿង ដោយក្នុង​រង្វង់​ប្រមាណ​ ១១.០០០គ្រឿង នឹងត្រូវបានបង្ហាញ​នៅឆ្នាំ២០២៦។

ក្រសួង​បានឲ្យ​ដឹង​ទៀត​ថា ប្រព័ន្ធទាំងនេះនឹងត្រូវបានចេញនៅទូទាំងសេវាកម្មនានា ដោយមានគោលបំណងធ្វើឲ្យ​យានដ្រូន​ក្លាយជាយុទ្ធោបករណ៍ស្តង់ដារសម្រាប់ទាហាន។ ហើយ​លោក Ahn បានបន្ថែម​ថា ទីក្រុងសេអ៊ូលនឹងពឹងផ្អែកលើគ្រឿងបន្លាស់ផលិតក្នុងស្រុក ១០០ភាគរយ​ ជាជាងគ្រឿងបន្លាស់របស់ចិន ក្នុងការផលិត​ប្រព័ន្ធនេះ​ ដើម្បីឆ្លើយតបទៅនឹងក្ដី​បារម្ភអំពីសន្តិសុខ។

គួរ​បញ្ជាក់​ថា ការប្រកាសនេះកើតឡើងនៅពេលដែលកូរ៉េទាំង២ បង្កើនល្បឿនកិច្ចប្រឹងប្រែងកសាងសមត្ថភាពយានដ្រូន​ ដែលរៀន​សូត្រ​ពី​មេរៀន ក្នុង​ជម្លោះ នៅប្រទេស​អ៊ុយក្រែន និងតំបន់​មជ្ឈិមបូព៌ា ជាកន្លែងដែលប្រព័ន្ធយានដ្រូន​បានលេចឡើងក្លាយ​ជា​អាវុធ​ផ្លាស់ប្ដូរ​ស្ថានភាពនៅលើសមរភូមិ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        205
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        245
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm