អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ បើកដំណើរការជើងហោះហើរថ្មីដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ

2026/06/27 12:38:10 am        228

អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ បានអបអរការបើកដំណើរការជើងហោះហើរថ្មីដំបូងមួយទៀត របស់ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airway ដើម្បីពង្រឹងយុទ្ធសាស្ត្រ"Green Seasons"និងសេដ្ឋកិច្ចទេសចរណ៍ តាមរយៈការបង្កើនសមត្ថភាពដឹកជញ្ជូនតាមផ្លូវអាកាសនិងជួយគាំទ្រដោយផ្ទាល់ដល់ចក្ខុវិស័យទេសចរណ៍"Green Seasons" របស់ខេត្តសៀមរាប។

លោក ពេជ្រ សុប៉ុនតារា អ្នកជំនាញអភិវឌ្ឍន៍វិស័យអាកាសចរណ៍ នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ មានប្រសាសន៍ថា ការបើកជើងហោះហើរថ្មីរបស់ហ៊ុនអាកាសចរណ៍ Cambodia Airway ឱ្យចុះចតនៅអាកាសយានដ្ឋានសៀមរាបអង្គរនេះ ចាប់ពីថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២៦នេះ ដោយហោះហើរជាប្រចាំក្នុងមួយថ្ងៃទី២ជើង ពីភ្នំពេញ សៀមរាប និងពីខេត្ដព្រះសីហនុ សៀមរាប។ លោកបានបន្ដថា ជើងហោះហើដំបូងរនេះ ជាការបង្កើនលំហូរទេសចរជាតិនិងអន្តរជាតិ ដែលជាជម្រើសនៃការធ្វើដំណើរដ៏ងាយស្រួល និងមានភាពបត់បែនខ្ពស់សម្រាប់ភ្ញៀវទេសចរ និងជួយសម្រួលដល់ការតភ្ជាប់ការធ្វើដំណើរពីទីផ្សារសំខាន់ៗទាំងក្នុងតំបន់ និងអន្តរជាតិ ឱ្យមកដល់ខេត្តសៀមរាបបានកាន់តែច្រើន ដែលជាកត្តាជំរុញឱ្យចំនួនអ្នកទេសចរកើនឡើង ពង្រឹងយុទ្ធសាស្ត្រ "Green Seasons"និងសេដ្ឋកិច្ចទេសចរណ៍តាមផ្លូវអាកាស ជួយគាំទ្រដោយផ្ទាល់ដល់ចក្ខុវិស័យទេសចរណ៍ "Green Seasons" របស់ខេត្តសៀមរាប ក៏ដូចជាជួយឱ្យភ្ញៀវទេសចរអាចរៀបចំផែនការមកទស្សនាបានយូរថ្ងៃ និងងាយស្រួល ដែលរួមចំណែកដល់ការកើនឡើងនៃចំណូលទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាននិងសហគ្រាសក្នុងមូលដ្ឋានព្រមទាំងបានបង្កើតការប្រកួតប្រជែងប្រកបដោយគុណភាពក្នុងទីផ្សារផងដែរ។លោកថា ជើងហោះហើរក្នុងស្រុកមានពីរគឺ Air Cambodia និង Cambodia Airways ប្រកួតប្រជែងគ្នាក្នុងទីផ្សារអាកាសចរណ៍កម្ពុជា ប្រកួតប្រជែងតម្លៃសំបុត្រយន្តហោះ ផ្តល់ផលចំណេញដល់អ្នកដំណើរ។ ជាពិសេស ក្រុមហ៊ុនអាកាសចរណ៍នីមួយៗនឹងខិតខំផ្តល់សេវាកម្មដ៏ល្អបំផុតដើម្បីទាក់ទាញអតិថិជន ជួយឱ្យផ្លូវហោះហើរមានភាពរឹងមាំនិងកាត់បន្ថយហានិភ័យនៃការកាត់ផ្តាច់ជើងហោះហើរ។ការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ ដែលធ្វើឱ្យជើងហោះហើរកើនឡើង មិនត្រឹមតែដឹកភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវធុរជន និងអ្នកវិនិយោគឱ្យមកកាន់ខេត្តសៀមរាបកាន់តែច្រើន។ ផ្តល់ឱកាសសម្រាប់សហគមន៍ធុរកិច្ចក្នុងតំបន់ បង្កើតទំនាក់ទំនង និងស្វែងរកឱកាសវិនិយោគថ្មីៗ ដែលចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចខេត្តឱ្យកាន់តែទូលំទូលាយ។ លោកបន្ថែមថា ជើងហោះហើរថ្មីនេះនឹងក្លាយជាគន្លឹះសំខាន់ ដើម្បីធានាថា អាកាសយានដ្ឋានសៀមរាបអង្គរ( SAI) អាចគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសបានដោយប្រសិទ្ធភាព និងរក្សាបាននូវស្តង់ដា។

បើតាមលោក ពេជ្រ សុប៉ុនតារា បានបង្ហាញថា ក្នុងរយៈពេល៥ខែឆ្នាំ២០២៦នេះ ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរកើនឡើង៥% បើធៀបនឹងឆ្នាំ២០២៥កន្លងមក ការដឹកទំនិញតាមផ្លូវអាកាសបានកើនឡើង រហូតដល់១៣៣១% ខណៈដែលបច្ចុប្បន្នមានក្រុមហ៊ុនយន្តហោះចំនួន១២ក្រុមហ៊ុន កំពុងតែប្រតិបត្តិការនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ភ្ជាប់ទៅ១៤គោលដៅ និង៩ប្រទេសក្នុងតំបន់៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        204
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        183
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ

2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm