ទឹកទន្លេ Kamo ស្ថិតក្នុងទីក្រុង Kyoto របស់ជប៉ុន បានហូរប្រៀបច្រាំង និងកញ្ជ្រោលឡើងជាមួយចរន្តល្បាប់ភក់នៅថ្ងៃសុក្រនេះ ក្រោយពីភ្លៀងធ្លាក់ខ្លាំង ស្របពេលដែលប្រទេសមួយនេះ ប្រឈម ការមកដល់របស់ព្យុះកំបត់ត្បូងចំនួន ២ ។
ក្រុមមន្រ្តីឧតុនិយមនិយាយថា ភ្លៀងធ្លាក់ខ្លាំងលាយឡំកម្តៅ និងខ្យល់សើមបណ្តាលពីព្យុះត្រូពិក Mekkhala និងព្យុះ Higos បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងតាមតំបន់ជាច្រើននៅភាគខាងលិចប្រទេសជប៉ុន គំរាមកំហែងឲ្យកើតមានបំណាក់ដី ទឹកជំនន់ និងទឹកទន្លេឡើង ។
ទីភ្នាក់ងារឧតុនិយមជប៉ុន និយាយថា នៅថ្ងៃសៅរ៍ស្អែក ព្យុះ Mekkhala ត្រូវបានគេរំពឹងថា នឹងបង្កើនល្បឿនរបស់វា ហើយធ្វើដំណើរឆ្ពោះទៅកាន់តំបន់ភាគខាងលិច និងតំបន់ភាគខាងកើតប្រទេសជប៉ុន ហើយក្នុងពេលតែមួយនេះដែរ ព្យុះ Higos ត្រូវបានគេព្យាករថា នឹងធ្វើដំណើរជិតទៅដល់តំបន់ភាគខាងកើតប្រទេស ហើយនិងអាចបោកបក់ដល់ដីគោកថែមទៀតផង ។
ពួកគេបន្តថា ឥទ្ធិពលរួមគ្នារវាងព្យុះទាំង ២ និងមុខកាត់របស់ភ្លៀងធ្លាក់ អាចនឹងជំរុញឲ្យមានការភ្លៀងធ្លាក់កាន់តែខ្លាំងនៅទូទាំងតំបន់ជាច្រើនរបស់ជប៉ុន ៕

