ផ្លូវជនបទជាសរសៃឈាមជំរុញដល់ដំណើរអន្តរកម្មសេដ្ឋកិច្ចនៅមូលដ្ឋាន

2026/06/27 01:17:47 am        226

ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបន្តផ្តោតយកចិត្តទុកដាក់ លើការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធផ្លូវជនបទ ព្រោះផ្លូវគឺជាសរសៃ ឈាមដែលតភ្ជាប់ និងមានភាពប្រទាក់ក្រឡា ជំរុញនូវគ្រប់អន្តរវិស័យដល់ចលនាសេដ្ឋកិច្ចនៅជនបទឱ្យកាន់តែរីកចម្រើន។

ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើក ឡើងក្នុងការចុះត្រួតពិនិត្យ ប្រគល់-ទទួល ១០០% និងប្រគល់-ទទួលបញ្ចប់សុពលភាព សម្រាប់ការងារលើកកម្រិតគុណភាព និងការងារ ស្តារឡើងវិញផ្លូវ-ស្ពានចំនួន ២គម្រោង ស្ថិតនៅស្រុកស្ទោង និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះថា ជុំវិញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅជនបទនេះ រាជរដ្ឋាភិបាលក្នុងមួយឆ្នាំៗបានចំណាយថវិកាវិនិយោគដ៏ច្រើនសន្ធឹក សន្ធាប់ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន មានផ្លូវល្អសម្រាប់ធ្វើដំណើរ និងក៏ជាផ្នែកមួយ នៃការជំរុញដល់ដំណើរការអន្តរកម្មសេដ្ឋកិច្ច និងកិច្ចការសង្គមនៅតាមជនបទផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការបន្តថា ជុំវិញការអភិវឌ្ឍជនបទនេះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបាន យកចិត្តទុកដាក់យ៉ាងខ្លាំង ដោយឯកឧត្តមរដ្ឋមន្រ្តីតែងតែអញ្ជើញចុះពិនិត្យជាប្រចាំ ទាំងនៅលើការងារស្ថាបនា ការស្តារ ការថែទាំ ជាដើម ដើម្បីធ្វើយ៉ាងណាកែលម្អហេដ្ឋារចនាសម្ព័ន្ធស្ថិតក្រោមក្របខណ្ឌក្រសួង ឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ហើយបញ្ហានេះដែរ ក្រសួងបាននិងកំពុងពង្រឹងសមត្ថភាពជំនាញ ក្នុងគោលដៅបង្កើនគុណភាព និងធានាចីរភាពផ្លូវជនបទ និងស្ពាន ព្រោះ ហេដ្ឋារចនាសម្ព័ន្ធទាំងនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងនោះក្រៅពីការធ្វើដំណើរ, ផ្លូវជនបទ និងស្ពានក៏ជាការតភ្ជាប់ បម្រើក្នុង សកម្មភាពធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទ និងទីប្រជុំជន និងទីក្រុងផងដែរ។

ជុំវិញគម្រោងខាងលើនេះ, ឯកឧត្តមបណ្ឌិត ក៏បានកោតសរសើរដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានខិតខំ ប្រឹងប្រែង ទាំងលើការងារស្ថាបនាផ្លូវ និងថែទាំរហូតដល់ផុតសុពលភាព ដោយរក្សានូវគុណភាពផ្លូវល្អប្រសើរ ដែលនេះគឺជាការចូល រួមចំណែកជាមួយរាជរដ្ឋាភិបាល លើការងារលើកកម្ពស់ផ្លូវ និងក៏ជាការផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនធ្វើដំណើរឆ្លងកាត់ ជាពិសេស ប្រជាជនរស់នៅក្នុងមូលដ្ឋានផ្ទាល់ មានផ្លូវល្អធ្វើដំណើរ ចំណេញពេលវេលា កាត់បន្ថយការចំណាយលើការដឹកជញ្ជូនសម្ភារៈកសិផល និងសម្រួលដល់ការធ្វើអាជីវកម្មផ្សេងៗ សម្រាប់ការរកស៊ីទទួលទានប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ៕

អត្ថបទ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm