ខ្សែច្រវ៉ាក់ផលិតកម្មផលិតផលម៉ាស់ មិនរងផលប៉ះពាល់ដោយសារតម្រូវការ​ប្រើប្រាស់ម៉ាស់ធ្លាក់ចុះនៅកម្ពុជា

2022/04/28 11:35:21 pm        1.1 K


ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃកម្ពុជា បានបញ្ជាក់ថា ការអនុវត្តការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ នៅតាមទីសាធារណៈ ទូទាំងកម្ពុជា មិនបង្កផលប៉ះពាល់ ឬឈានទៅដល់ការលំបាកទាំងស្រុង សម្រាប់សិប្បកម្ម ឬរោងចក្រតូចៗដែលផលិតម៉ាស់នោះទេ ដោយសារប្រជាពលរដ្ឋមួយចំនួននៅបន្តមានតម្រូវការប្រើប្រាស់។

នៅព្រឹកថ្ងៃទី២៨ មេសា ឆ្នាំ២០២២នេះ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​បានឲ្យដឹងថា​ កន្លងមក កម្ពុជា​មានរោងចក្រផលិតម៉ាស់ធំៗចំនួន២ មួយនៅខេត្តកំពង់ចាម និងមួយផ្សេងទៀតនៅខេត្តព្រះសីហនុ ដែលផលិតឧបករណ៍វេជ្ជសាស្រ្ត ក្នុងនោះរួមមាន៖ ម៉ាស់ និងស្រោមដៃជាដើម។

យោងតាមស្ថិតិរោងចក្រ និងសិប្បកម្មផលិតម៉ាស់ ​អាវនិងមួកពេទ្យទូទាំងកម្ពុជា របស់ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ​បានបង្ហាញថា ​នៅកម្ពុជាបច្ចុប្បន្ន រោងចក្រ​ផលិតម៉ាស់មានចំនួន ២រោងចក្រ។ ដោយឡែក សិប្បកម្មផលិតម៉ាស់​មានចំនួន ៧មូលដ្ឋាន ក្នុងនោះកំពុងដំណើរការមានចំនួនតែ ២មូលដ្ឋាន។

បើតាមការលើកឡើងរបស់លោក កាំង ម៉ូនីកា អគ្គលេខាធិការរង នៃសមាគមរោងចក្រ​កាត់ដេរ​នៅកម្ពុជា ហៅកាត់ ជីម៉ាក បានបញ្ជាក់យ៉ាងខ្លីថា ភាគច្រើននៃរោងចក្រផលិតម៉ាសនៅកម្ពុជា គឺផលិតសំដៅការនាំចេញ។

កាលពីថ្ងៃទី២៦ ខែមេសាកន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាស​ការលើកលែងកាតព្វកិច្ច ពាក់ម៉ាស់នៅតាមទីសាធារណៈទូទាំងប្រទេស រួម​បញ្ចូល​គោលដៅ​ទេសចរណ៍នានា ​ដែល​ស្ថិតនៅទីលំហ​ដែលមានដូចជា រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងកន្លែងកម្សាន្តដទៃទៀត៕ អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        383
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        486
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        414

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm