ប្រធាន IAEA៖ កិច្ចព្រមព្រៀង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ផ្តល់សិទ្ធិចូលទៅ​កាន់​ទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់

2026/06/27 02:31:34 am        31


ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នៅ​ថ្ងៃសុក្រ (ទី២៦ ខែមិថុនា ឆ្នាំ២០២៦) នេះ​ បានប្រាប់​ថា កិច្ចព្រមព្រៀងថ្មីៗនេះ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ផ្តល់ការទទួលខុសត្រូវដល់អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិមួយ​នេះ​ ដើម្បី​ត្រួតពិនិត្យការប្តេជ្ញាចិត្តនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

អំឡុង​ពេល​និយាយ​ទៅកាន់អ្នកសារ​ព័ត៌មាននៅទីក្រុងតូក្យូ ប្រទេស​ជប៉ុន អគ្គនាយក IAEA លោក Rafael Grossi បានបញ្ជាក់​ថា អនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ «បង្ហាញជាពិសេស» ថា សមាសធាតុនុយក្លេអ៊ែររបស់អ៊ីរ៉ង់​ «នឹងត្រូវបានត្រួតពិនិត្យដោយ IAEA»។ លោក Grossi បានបន្ថែម​ថា៖ «ដើម្បីត្រួតពិនិត្យ យើងត្រូវធ្វើ​អធិការកិច្ច​។ គ្មានវិធីផ្សេងទៀតទេ»។

ជាមួយ​គ្នា​នេះ លោកបាននិយាយទៀត​ថា ទីភ្នាក់ងារនេះបានចាប់ផ្តើមការងារបច្ចេកទេស ជាមួយអាជ្ញាធរអ៊ីរ៉ង់រួចហើយ ហើយសង្ឃឹមថា នឹងទៅដល់អ៊ីរ៉ង់ «ឆាប់ៗនេះ» ដោយបន្ថែមថា សេចក្តីថ្លែងការណ៍សាធារណៈខុសគ្នា ដោយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឆ្លុះបញ្ចាំងពី «ជំហរនយោបាយ»។

លោកបានលើកឡើង​ថា «មានសង្រ្គាមសេចក្តីថ្លែងការណ៍» ដោយបាន​បន្ថែមថា កិច្ចព្រមព្រៀងនេះក៏គ្របដណ្តប់លើទណ្ឌកម្ម បូរណភាពទឹកដី ការប្រើប្រាស់កម្លាំង ការជំរុញ​សេដ្ឋកិច្ច និងសេរីភាពនៃការធ្វើនាវាចរណ៍ផងដែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        5
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        53
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm