នៅថ្ងៃសុក្រនេះ ព្យុះដ៏ខ្លាំងក្លាបានវាយប្រហារតំបន់ភាគកណ្តាលនូវែលសេឡង់ ដោយបោកបក់រំលើងដើមឈើ និងធ្វើឲ្យកកស្ទះចរាចរណ៍ នៅក្នុងរដ្ឋធានី Wellington ខណៈកាត់ផ្តាច់ថាមពលអគ្គិសនីដល់ពលរដ្ឋរាប់ពាន់នាក់ ។
ទីភ្នាក់ងារព្យាករអាកាសធាតុជាតិនូវែលសេឡង់ MetService បានចេញការព្រមានអាកាសធាតុធ្ងន់ធ្ងរ ស្របពេលដែលប្រព័ន្ធសម្ពាធទាប បោកបក់ឆ្លងកាត់ប្រទេសមួយនេះ ។
អាកាសយានដ្ឋានទីក្រុង Wellington និយាយថា ខ្យល់បក់ខ្លាំងបង្កឡើងដោយសារព្យុះ បង្ខំឲ្យពួកគេលុបចោលជើងហោះហើរ ២០០វ៉ុល ចេញ-ចូលទីក្រុងមួយនេះ ។
ដោយឡែក ក្រុមហ៊ុនអគ្គិសនីក្រុង Wellington និយាយថា អតិថិជន ៤ពាន់នាក់ គ្មានចរន្តអគ្គិសនីប្រើប្រាស់ ក្រោយក្រុមការងាររបស់ពួគគេ ស្តាថាមពលជូនអតិថិជនប្រហែល ៣ពាន់នាក់ ៕