នៅថ្ងៃសុក្រនេះ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន បានលុបចោលជើងហោះហើរជាង ១០០វ៉ុល ស្របពេលដែលព្យុះត្រូពិកចំនួន ២ កំពុងបោកបក់ឆ្ពោះទៅកាន់ប្រទេសមួយនេះ ក្នុងនោះក្រុមអាជ្ញាធរ បានណែនាំឲ្យមានការជម្លៀសខ្លួនមនុស្សនៅតំបន់មួយចំនួន ដោយសារលទ្ធភាពនៃទឹកជំនន់ និងបំណាក់ដី ធ្ងន់ធ្ងរ ។
យោងតាមការអះអាងរបស់ក្រុមព្យាករឧតុនិយមជប៉ុន បានឲ្យដឹងថា ព្យុះ Mekkhala ដែលបានថមថយកម្លាំងពីកម្រិតព្យុះទីហ្វុងនោះ កំពុងបង្កើនកម្លាំងសន្ទុះខ្យល់បក់ ១៤៤គ.ម ក្នុង ១ម៉ោង ហើយភ្លៀងធ្លាក់ខ្លាំង បានកើតមានរួចទៅហើយនៅតំបន់ភាគខាងត្បូង និងតំបន់ភាគខាងលិចជប៉ុន ។
ប្រព័ន្ធព្យុះនេះ ត្រូវបានគេរំពឹងថា នឹងបោកបក់ឆ្លងកាត់កោះ Kyushu និងកោះ Shikoku នាចុងសប្តាហ៍នេះ ក្នុងនោះព្យុះត្រូពិកមួយទៀត គឺព្យុះ Higos កំពុងតែបង្កើនកម្លាំងរវាងផងដែរនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។
ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន និងក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways បានលុបចោលជើងហោះហើរសរុប ១២០វ៉ុល ចេញ-ចូលតំបន់ភាគខាងត្បូង Okinawa និង Kagoshima ។
តំបន់ Kyoto បានណែនាំឲ្យអ្នកស្រុករាប់ពាន់នាក់ ជម្លៀសចេញពីតំបន់ងាយរងគ្រោះ ដោយពួកគេព្រមានពីលទ្ធភាពនៃបំណាក់ដីដ៏មានសក្តានុពល ៕

