ប្រព័ន្ធផ្សព្វផ្សាយរដ្ឋលីបង់ បានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែលបានទម្លាក់ខិត្តប័ណ្ណ នៅទីក្រុងមួយ នៅភាគខាងត្បូងនៃប្រទេសលីបង់ នៅថ្ងៃសុក្រ (ទី២៦ ខែមិថុនា ឆ្នាំ២០២៦) នេះ ដោយបញ្ជាឲ្យប្រជាជនចាកចេញ ដែលជាការចេញបទបញ្ជាដំបូង ចាប់តាំងពីបទឈប់បាញ់រវាងអ៊ីស្រាអែល និងហេសបូឡាបានចូលជាធរមាន។
ទីក្រុងនេះស្ថិតនៅជិតព្រំដែននៃតំបន់ដែលកាន់កាប់ដោយកងទ័ពអ៊ីស្រាអែល នៅខាងក្នុងតំបន់ភាគខាងត្បូងលីបង់ តាមការកំណត់របស់អ៊ីស្រាអែល។
ការទម្លាក់ខិតប័ណ្ណបញ្ជានេះកើតឡើងនៅពេលដែលមេដឹកនាំហេសបូឡា លោក Naim Qassem បាននិយាយថា អ៊ីស្រាអែល «គ្មានជម្រើស» អ្វីក្រៅពីដកចេញពីតំបន់លីបង់ដែលខ្លួនកាន់កាប់ ដោយបន្ថែមថា កិច្ចព្រមព្រៀងអ៊ីរ៉ង់-សហរដ្ឋអាមេរិក ដែលបានកាត់បន្ថយការប្រយុទ្ធជាមួយអ៊ីស្រាអែល គឺជាការបរាជ័យរបស់អាមេរិក-អ៊ីស្រាអែល។
សុន្ទរកថាតាមទូរទស្សន៍របស់លោកត្រូវបានធ្វើឡើង ខណៈដែលប្រជាជនមូស្លីមនិកាយ Shia នៅទូទាំងប្រទេសកំពុងប្រារព្ធពិធីបុណ្យ Ashura ដែលជាថ្ងៃកាន់ទុក្ខ ចំពោះការស្លាប់របស់ Hussein ដែលជាឥស្សរជនសំខាន់ម្នាក់នៅក្នុងសាសនាឥស្លាមនិកាយ Shia៕