លោក JD Vance អនុប្រធានាធិបតីសហរដ្ឋអាមេរិក បាននិយាយថា ដើម្បីដោះស្រាយភាពតានតឹងនៅច្រកសមុទ្រ Hormuz ខ្សែទំនាក់ទំនងមួយត្រូវបានបង្កើតឡើងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
ប៉ុន្តែ កងឆ្មាំបដិវត្តន៍អ៊ីស្លាម(IRGC) បាននិយាយថា ពុំមានខ្សែទំនាក់ទំនងបែបនេះទេ វាមិនត្រូវបានបង្កើតឡើងឡើយ ហើយក៏នឹងពុំមាននោះដែរ។
បច្ចុប្បន្ន ភាគីទាំងពីរបានចូលពាក់ព័ន្ធផ្នែកយោធា សំខាន់គឺបញ្ហារបៀបនៃការបន្ធូរបន្ថយភាពតានតឹង ជាពិសេសខណៈកងឆ្មាំបដិវត្តន៍អ៊ីស្លាម(IRGC) កំពុងព្រមានថា ប្រសិនបើសកម្មភាពត្រូវបានធ្វើឡើង ដដែលៗ ការឆ្លើយតបរបស់ខ្លួននឹងកាន់តែធ្ងន់ធ្ងរ និងកាន់តែរាលដាល។
ជាការពិត ការព្រួយបារម្ភធំនោះ គឺថា ប្រសិនបើកងឆ្មាំបដិវត្តន៍អ៊ីស្លាម(IRGC) បន្តបញ្ឈប់នាវា ហើយអាមេរិកបន្តវាយប្រហារទីតាំងយោធាអ៊ីរ៉ង់ ថាតើរឿងនេះ នឹងធ្វើឱ្យអន្តរាយដល់អនុស្សរណៈនៃការយោគយល់ និងការចរចាដែលកំពុងដំណើរការ យ៉ាងណា។

