សមាជិកសភាអ៊ីរ៉ង់៖ ការវាយប្រហាររបស់អាមេរិក អំឡុង​ការ​ចរចា នឹងនាំឱ្យមាន «ការថយក្រោយ​​ និងការសោកស្តាយ»

2026/06/27 09:44:36 pm        108

សមាជិក​សភាជាន់ខ្ពស់អ៊ីរ៉ង់មួយ​រូប បាននិយាយនៅ​ថ្ងៃសៅរ៍ (ទី២៧ ខែមិថុនា ឆ្នាំ២០២៦) នេះ​ថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ ក្នុងអំឡុងពេលចរចា បានបង្ហាញពីកង្វះការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះការទូត និងអនុស្សរណៈ​នៃ​ការយោគយល់គ្នា (MOU) លើ​បទឈប់បាញ់។

លោក Ibrahim Azizi ប្រមុខ​គណៈកម្មការសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សភា បាននិយាយថា សហរដ្ឋអាមេរិក «បានវាយប្រហារអ៊ីរ៉ង់ម្តងទៀត ក្នុង​ពេល​មាន​ដំណើរការ​ការចរចា»។ លោក Azizi បានបន្ត​ថា «ប្រធានាធិបតីបអាមេរិកដែល​បរាជ័យ បានបង្ហាញថា លោកមិនមានការប្តេជ្ញាចិត្ត ចំពោះគោលការណ៍នៃការចរចា ឬបទឈប់បាញ់ឡើយ​»។

លោកបានសង្កត់ធ្ងន់​ថា «ការរំលោភបំពានដោយមិនប្រុងប្រយ័ត្ន» លើ​បទឈប់បាញ់ នឹង «ដូចរាល់ដង នឹងនាំឱ្យមានការដើរ​ថយក្រោយ​​ និងការសោកស្តាយ» ចំពោះសហរដ្ឋអាមេរិក។ លោកបានបន្ថែមថា «ល្បែងស្តីបន្ទោស លែងមាន​ប្រសិទ្ធភាព​ទៀតហើយ»។

ការកត់សម្គាល់របស់លោកបែប​នេះ​បានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានឲ្យ​ដឹង​ថា កងកម្លាំងកងទ័ពជើងទឹករបស់ខ្លួន បានកំណត់គោលដៅទីតាំងយោធាអាមេរិកនៅទូទាំងតំបន់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អាមេរិក នៅភាគខាងត្បូងប្រទេស។

គួរបញ្ជាក់​ថា បញ្ជាការកណ្តាលយោធាអាមេរិក (CENTCOM) បានប្រាប់​កាលពីថ្ងៃសុក្រថា កងកម្លាំងអាមេរិក បានវាយប្រហារទីតាំងមីស៊ីល យានដ្រូន​ និងរ៉ាដារបស់អ៊ីរ៉ង់ បន្ទាប់ពីបាន​ចោទប្រកាន់ទីក្រុងតេអេរ៉ង់ថា ជាអ្នកនៅពីក្រោយការវាយប្រហារលើនាវាពាណិជ្ជកម្ម ១គ្រឿង ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        181
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        221
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm