មនុស្សយ៉ាងតិច ២នាក់ស្លាប់ ខណៈកោះ​តៃវ៉ាន់ជូនដំណឹងថ្មី អំពីភ្លៀងធ្លាក់ខ្លាំង ក្រោយ​មាន​ទឹកជំនន់គ្រប់ទីកន្លែង​

2026/06/27 10:52:42 pm        97

កោះ​តៃវ៉ាន់បានចេញសេចក្តីជូនដំណឹងថ្មី អំពីភ្លៀងធ្លាក់ខ្លាំង កាលពីយប់ថ្ងៃសុក្រ (ទី២៦ ខែមិថុនា ឆ្នាំ២០២៦) បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ដែលបានបណ្ដាល​ឱ្យ​មនុស្សយ៉ាងហោចណាស់ ២នាក់ស្លាប់​ និងបង្កឱ្យមានទឹកជំនន់គ្រប់ទីកន្លែង​ពាសពេញកោះនេះ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក ដោយដកស្រង់សម្តីអាជ្ញាធរអាកាសធាតុ។

គេហទំព័រព័ត៌មាន Focus Taiwan បាន​រាយការណ៍ថា រដ្ឋបាលអាកាសធាតុកណ្តាល បានចេញសេចក្តីជូនដំណឹង អំពីភ្លៀងធ្លាក់ខ្លាំង និងកាន់តែ​ខ្លាំង សម្រាប់តំបន់​ Yunlin County ជាកន្លែងដែលកម្រិត​ទឹកភ្លៀងអាចលើសពី ២០០មីលីម៉ែត្រ ក្នុងរយៈពេល ២៤ម៉ោង ឬ ១០០មីលីម៉ែត្រ ក្នុងរង្វង់​ ៣ម៉ោង។

ការព្រមានអំពីភ្លៀងធ្លាក់ខ្លាំង ក៏នៅតែមានប្រសិទ្ធភាពផង​ដែរ សម្រាប់ផ្នែកខ្លះនៃភាគកណ្តាល ភាគខាងត្បូង ភាគខាងកើត និងភាគខាងជើងកោះ​តៃវ៉ាន់ ក្នុង​នោះ​រួមមាន​ទាំងទីក្រុង Taichung, Tainan, Kaohsiung និង​ Taipei (តៃ​ប៉ិ) ដោយភ្លៀងធ្លាក់ត្រូវបានគេរំពឹងថា នឹងថម​ថយនៅថ្ងៃសៅរ៍នេះ​។

ការព្រមានទាំងនេះកើតឡើងបន្ទាប់ពីមាន​អាកាសធាតុអាក្រក់​ធ្ងន់ធ្ងរជាច្រើនថ្ងៃ ដែលបង្ក​ជា​ទឹកជំនន់គ្រប់​ទីកន្លែង​។ អាជ្ញាធរមូលដ្ឋានបានបញ្ជាក់​ថា ឧប្បត្តិហេតុទឹកជំនន់ចំនួន ៤៨៧កន្លែង​ ត្រូវបានកត់ត្រានៅទូទាំងកោះ ចាប់តាំងពីថ្ងៃព្រហស្បតិ៍ ដោយមាន​តំបន់ ៧៤ នៅតែត្រូវទឹក​ជន់លិច​ គិតត្រឹមថ្ងៃសុក្រ។

មន្ត្រី​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​ដែល​រង​ផល​ប៉ះពាល់​ បន្ត​ការ​ប្រុង​ប្រយ័ត្ន ខណៈ​ហានិភ័យ​មាន​​ទឹកជំនន់​គំហុក​ភ្លាមៗ បំណាក់​​ដី និង​គ្រោះថ្នាក់​ផ្សេងៗ​ទៀត ​ទាក់ទង​នឹង​អាកាសធាតុ ​នៅ​តែ​ខ្ពស់៕

អត្ថបទដែលទាក់ទង

ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        12
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        33
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm