អ៊ីរ៉ង់ថ្កោលទោសការវាយប្រហាររបស់​អាមេរិក ដោយចោទប្រកាន់ថា រំលោភលើកិច្ចព្រមព្រៀងសន្តិភាព

2026/06/27 11:20:05 pm        100

នៅថ្ងៃសៅរ៍ (ទី២៧ ខែមិថុនា ឆ្នាំ២០២៦) នេះ អ៊ីរ៉ង់បានថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិក លើទីតាំងជាច្រើន នៅ​តាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូងប្រទេស​ ដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ (UN) និងកតិកាសញ្ញាដែលទើបចុះហត្ថលេខាថ្មីៗនេះ ស្តីពីការបញ្ចប់សង្គ្រាម។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអ៊ីរ៉ង់បានលើកឡើង​ថា ការវាយប្រហារទាំងនេះ បានកំណត់គោលដៅលើទីតាំង​តាម​ឃ្លាំមើលឆ្នេរសមុទ្រ និងបានអះអាង​ជាថ្មីនូវសិទ្ធិការពារខ្លួនរបស់អ៊ីរ៉ង់ ដោយបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បានធ្វើការវាយប្រហារសងសឹកលើគោលដៅដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។

តាម​រយៈ​សេចក្ដី​ថ្លែង​ការណ៍នោះ ក្រសួងក៏បានជំរុញផង​ដែរ​ឱ្យរដ្ឋឈូងសមុទ្រ «រារាំង​ភាគីឈ្លានពានណាមួយកុំ​ឲ្យ​ប្រើប្រាស់ទឹកដី និងទីតាំង​របស់ពួកគេ ដើម្បីអនុវត្តសកម្មភាពឈ្លានពាន» លើ​ទីក្រុងតេអេរ៉ង់។ ហើយ​ក្រសួង​ក៏បានអំពាវនាវដែរ​ដល់ UN និងស្ថាប័នអន្តរជាតិនានា «កុំឱ្យព្រងើយកន្តើយ ចំពោះការរំលោភបំពានយ៉ាងច្បាស់ក្រឡែត​» លើ​ច្បាប់អន្តរជាតិនេះ​។

សហរដ្ឋអាមេរិក បានឲ្យ​ដឹង​កាលពីថ្ងៃសុក្រថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងមីស៊ីល យានដ្រូន និងរ៉ាដារបស់អ៊ីរ៉ង់ បន្ទាប់ពីបាន​ចោទប្រកាន់ទីក្រុងតេអេរ៉ង់ថា នៅពីក្រោយការវាយប្រហារលើនាវាពាណិជ្ជកម្ម ១គ្រឿង ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz។ ក្រោយមក ជាការ​ឆ្លើយ​តប កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានប្រាប់​ថា កងកម្លាំងជើងទឹករបស់ខ្លួន បានកំណត់គោលដៅទីតាំងយោធាអាមេរិក នៅទូទាំងតំបន់ នៅភាគខាងត្បូងប្រទេស ហើយបានសន្យាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើស្ថានភាព​នេះ​នៅតែបន្តមាន​៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        4
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        2
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        3

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm