លោក Zelenskyy៖ មីស៊ីល Flamingo បានវាយប្រហារដោយជោគជ័យ​ លើ​រោងចក្រយោធាដ៏​សំខាន់របស់រុស្ស៊ី

2026/06/27 11:24:03 pm        122

លោកប្រធានាធិបតី Volodymyr Zelenskyy នៅ​ថ្ងៃសៅរ៍ (ទី២៧ ខែមិថុនា ឆ្នាំ២០២៦) នេះ​ បានប្រាប់​ឲ្យដឹង​ថា មីស៊ីលរយៈចម្ងាយឆ្ងាយ Flamingo FP-5 ផលិតដោយប្រទេស​អ៊ុយក្រែន «បានវាយប្រហារដោយជោគជ័យ» លើ​រោងចក្រឧស្សាហកម្មយោធាដ៏​សំខាន់មួយរបស់រុស្ស៊ី នៅក្នុងទីក្រុង Volgograd នាពេល​យប់​។

ការវាយប្រហារនេះផ្តោតលើមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតសហព័ន្ធរបស់រុស្ស៊ី Titan-Barrikady ដែលជាសហគ្រាសការពារជាតិដ៏ធំ​មួយដែលផលិតជើង​ទម្របាញ់​ប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រ Yars និង Topol-M ក៏ដូចជាជើង​ទម្របាញ់ប្រព័ន្ធមីស៊ីលបាលីស្ទិក Iskander-M។

លោក Zelenskyy បាននិយាយថា៖ «ការវាយប្រហារដែលត្រូវបានបញ្ជាក់នេះ​ បាន​ធ្វើ​ឲ្យ​មាន​អគ្គិ​ភ័យនៅបរិវេណរោងចក្រនេះ​។ វាគឺជាទីកន្លែង​ប្រមូលផ្ដុំ​អគារ​ឧស្សាហកម្មដ៏សំខាន់មួយដែល (រុស្ស៊ី) ផលិតប្រព័ន្ធកាំភ្លើងធំ និងឧបករណ៍យោធាឯកទេស ក្នុង​នោះ​រួមមាន​ទាំងគ្រឿងបន្លាស់ សម្រាប់ប្រព័ន្ធបាញ់មីស៊ីលដែលប្រើក្នុងការវាយប្រហារលើ​ប្រជាជនរបស់យើងផង​ដែរ​»។

អភិបាលតំបន់​ Volgograd Oblast លោក Andrey Bocharov បានបញ្ជាក់ថា «ការវាយប្រហារ​ពី​លើ​អាកាស» របស់អ៊ុយក្រែន បានដាក់​គោល​ដៅ​ទីក្រុងនេះពេញមួយយប់ ដោយបំផ្លាញអ្វីដែលលោកពិពណ៌នាថា ជា «រោងចក្រផលិតនៅសហគ្រាសមួយរបស់ទីក្រុង​ Volgograd ក្នុងតំបន់ Krasnooktyabrsky»។

ទោះបីជាលោក Bocharov មិនបានកំណត់អត្តសញ្ញាណសហគ្រាសតាមឈ្មោះក៏ដោយ ក៏រោង​ចក្រ​ Titan-Barrikady មានទីតាំងនៅក្នុងតំបន់​នេះ​។ អភិបាលតំបន់​រូប​នេះ​បានបញ្ជាក់​បន្ថែម​ថា មនុស្សយ៉ាង​តិច​ ១០​នាក់បានរងរបួស ហើយ​កំពុងទទួលការព្យាបាល។ លោកបានបន្ថែមថា អគ្គិភ័យក្នុងតំបន់ ត្រូវបានពន្លត់យ៉ាងឆាប់រហ័ស ហើយគ្មានអគារលំនៅឋាន​ណាមួយ រង​ខូចខាតឡើយ​៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        92
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        129
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm