នាវាដឹកប្រេងមួយគ្រឿងរងការវាយប្រហារនៅច្រកសមុទ្រ Hormuz ខណៈអ៊ីរ៉ង់ និងអាមេរិកបើកការវាយប្រហារលើគ្នាទៅវិញទៅមក

2026/06/28 05:52:09 pm        92

នាវាដឹកប្រេងមួយគ្រឿង ត្រូវបានគេរាយការណ៍ថា រងការវាយប្រហារដោយកាំជ្រួចផ្លោងនៅច្រកសមុទ្រ Hormuz ។

ទីភ្នាក់ងារសន្តិសុខសមុទ្រអង់គ្លេស រាយការណ៍ថា នាវាដឹកប្រេងមួយគ្រឿងនេះ រងការខូចខាតមួយចំនួន ប៉ុន្តែនាវិករបស់ពួកគេ ពុំមានគ្រោះថ្នាក់នោះទេ ។

ឧបទ្ទេវហេតុកាលពីថ្ងៃសៅរ៍នេះដែរ បានកើតមានឡើង បន្ទាប់ពីសហរដ្ឋអាមេរិក បានបើកការវាយប្រហារអ៊ីរ៉ង់កាលពីថ្ងៃសុក្រ ជាការឆ្លើយតបចំពោះការវាយប្រហារយានដ្រូនរបស់អ៊ីរ៉ង់លើនាវាដឹកទំនិញមួយគ្រឿងនៅច្រកសមុទ្រ Hormuz ។

អ៊ីរ៉ង់ពុំបានធ្វើសេចក្តីអត្ថាធិប្បាយដោយផ្ទាល់នោះទេចំពោះសេចក្តីរាយការណ៍នៃការវាយប្រហារលើនាវាដឹកទំនិញ ប៉ុន្តែទូរទស្សន៍រដ្ឋអ៊ីរ៉ង់រាយការណ៍ថា ឆ្មាំបដិវត្តន៍របស់ខ្លួន បានបាញ់ព្រមាននាវាដែលព្យាយាមឆ្លងកាត់ច្រកសមុទ្រដោយពុំមានការអនុញ្ញាតពីទីក្រុងតេអេរ៉ង់ ។

អ៊ីរ៉ង់បានថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិក លើទីតាំងជាច្រើន នៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូងប្រទេសរបស់ខ្លួន ដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ (UN) និងកតិកាសញ្ញាដែលទើបចុះហត្ថលេខាថ្មីៗនេះ ស្តីពីការបញ្ចប់សង្គ្រាម ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអ៊ីរ៉ង់បានលើកឡើងថា ការវាយប្រហារទាំងនេះ បានកំណត់គោលដៅលើទីតាំងឃ្លាំមើលឆ្នេរសមុទ្រ ហើយពួកគេបានអះអាងជាថ្មីម្តងទៀតនូវសិទ្ធិការពារខ្លួនរបស់អ៊ីរ៉ង់ ក្នុងការវាយប្រហារសងសឹកលើគោលដៅដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ។

សហរដ្ឋអាមេរិក និយាយថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងមីស៊ីល យានដ្រូន និងរ៉ាដារបស់អ៊ីរ៉ង់ បន្ទាប់ពីបានចោទប្រកាន់ថា ទីក្រុងតេអេរ៉ង់ថា នៅពីក្រោយការវាយប្រហារលើនាវាពាណិជ្ជកម្ម ១គ្រឿង ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz។

ជាការតបត កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ បានកំណត់គោលដៅទីតាំងយោធាអាមេរិក នៅទូទាំងតំបន់ នៅភាគខាងត្បូងប្រទេស ហើយបានសន្យាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើស្ថានភាពនេះនៅតែបន្តមាន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        147
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        188
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm