ក្រុម​ជម្រើស​ជាតិ​ទ្រី​យ៉ា​ត្លុង​ទទួល​បាន​ការឧបត្ថម្ភ​មុន​ចេញទៅ​ប្រកួត​ស៊ី​ហ្គេម

2022/04/29 05:36:30 pm        251

​​ទ្រី​យ៉ា​ត្លុង​៖ ក្រុម​ជម្រើស​ជាត​កីឡា​ទ្រីយ៉ាត្លុង​កម្ពុជាបានទទួល​ការឧបត្ថម្ភ​សម្ភារៈ ដូចជា​ឯកសណ្ឋាន​សម្រាប់​ហ្វឹកហាត់ និង​ការប្រកួត មុន​ចេញទៅ​ចូលរួម​ព្រឹត្តិការណ៍​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ប្រទេស​វៀតណាមនា​ខែឧសភា​ខាងមុខ។​

​ការទទួល​ជំនួយ​នេះ បន្ទាប់ពី​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា បានធ្វើ​ការចុះ​អនុស្សារណៈ​យោគយល់​គ្នា (MOU) ជាមួយ​ក្រុមហ៊ុន COROS Cambodia នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជាកាលពី​ល្ងាច​ថ្ងៃទី​២៨ ខែមេសា​ម្សិលមិញ ក្រោម​វត្តមាន​លោកជំទាវ ម៉ក់ វណ្ណ​ស៊ីថា សមាជិកសភា និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា។​ ​លោក ងិន សុ​បញ្ញា អគ្គលេខាធិការ​សហព័ន្ធគូសបញ្ជាក់ថា ការចុះ MOU នេះគឺមាន​រយៈពេល ២​ឆ្នាំ​ដើម្បី​គាំទ្រ​ដល់​ការ​ភិ​វ​ឌ្ឍ​វិស័យ​កីឡា​ទ្រីយ៉ា​ត្លុង​កម្ពុជា ក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ផង ក៏ដូចជា​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ប្រទេស​វៀតណាម រួមទាំង​ការរៀបចំ​កម្មវិធី​ផ្សេងៗ និង​ការចូលរួម​ប្រកួត​លើ​ឆាក​អន្ដរជាតិ​នានា។​

​តាមរយៈ​កិច្ចសហការ​នេះដែរ ក្រុមហ៊ុន​បាន​ឧបត្ថម្ភ​ឯកសណ្ឋាន​ថ្មី Tiri-Suits ចំនួន ១៨​ឈុត​ដល់​ក្រុមកីឡា​ទ្រី​យ៉ា​ត្លុង​ជម្រើសជាតិ​កម្ពុជារួមជាមួយ​សម្ភារៈ​ហ្វឹកហាត់ ហើយ​ក្រុមហ៊ុន​ក៏បាន​សន្យា​នឹង​ផ្ដល់​រង្វាន់​លើកទឹកចិត្ត​ដល់​កីឡាករ​-​កីឡាការិនីដែល​ដណ្ដើមបាន​ជ័យលាភី​ក្នុងការ​ប្រកួត​ណាមួយ។ មិនតែប៉ុណ្ណោះក្រុមហ៊ុន​ក៏​នឹងចូលរួម​ផ្សព្វផ្សាយ​ពី​ប្រភេទ​កីឡា​ជម្រុះ​មួយ​នេះ​ឲ្យ​កាន់តែ​ទូលំទូលាយ​ទៀតផង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        148
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        159
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm