អ៊ីស្រាអែល បំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្រោមដីរបស់ក្រុមហេសបូឡានៅប្រទេសលីបង់ភាគខាងត្បូង

2026/06/29 04:41:35 pm        84

យោងតាមសេចក្តីថ្លែងការណ៍រួមរបស់នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ ទី២៨ ខែមិថុនា យោធាអ៊ីស្រាអែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធហេសបូឡាលីបង់នៅក្នុងភូមិមួយនៅភាគខាងត្បូងប្រទេសលីបង់។

យោងតាមសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងរដ្ឋមន្ត្រីការពារជាតិ លោក Israel Katz បាននិយាយឲ្យដឹងថា សហរដ្ឋអាមេរិកត្រូវបានផ្តល់ដំណឹងនៅមុនការវាយប្រហារ ដែលបានកំណត់គោលដៅលើផ្លូវរូងក្រោមដីប្រវែង២០០ម៉ែត្រក្នុងទីក្រុង Majdal Zoun ។

សេចក្តីថ្លែងការណ៍របស់អ៊ីស្រាអែលនិយាយថា ផ្លូវរូងក្រោមដីនេះមានអាវុធ និងជើងទម្រសម្រាប់បាញ់រាប់រយគ្រឿង។ ការវាយប្រហារ បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីយោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានវាយប្រហារក្រុមសកម្មប្រយុទ្ធហេសបូឡាប្រដាប់ដោយគ្រាប់បែកជំរុញដោយរ៉ូកែតនិងបានវាយប្រហារជើងទម្របាញ់រ៉ូកែតក្នុងតំបន់ Nabatieh ភាគខាងត្បូងប្រទេសលីបង់។ ក្រុមហេសបូឡា បាននិយាយនៅព្រឹកថ្ងៃចន្ទនេះថា ការវាយប្រហាររបស់អ៊ីស្រាអែលគឺជាការរំលោភជាក់ស្តែងលើបទឈប់បាញ់ដែលខ្លួនបានប្រកាន់ខ្ជាប់រហូតមកដល់ពេលនេះ ដោយនិយាយបន្ថែមថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់នូវការរំលោភបំពាននិងរក្សាសិទ្ធិក្នុងការ «ការពារមាតុភូមិ និងប្រជាជនរបស់ខ្លួន»។ កិច្ចព្រមព្រៀងសន្តិសុខសម្របសម្រួលដោយសហរដ្ឋអាមេរិកដែលបានព្រមព្រៀងគ្នារវាងលីបង់និងអ៊ីស្រាអែល កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះ ដែលបែងចែកសម្រាប់ការដកកងទ័ពអ៊ីស្រាអែលជាដំណាក់កាលចេញពីតំបន់មួយចំនួននៅភាគខាងត្បូងប្រទេសលីបង់ រួមជាមួយការដាក់ពង្រាយកងទ័ពលីបង់។ ប៉ុន្តែកងកម្លាំងអ៊ីស្រាអែលនឹងត្រូវបានអនុញ្ញាតឱ្យស្ថិតនៅក្នុងតំបន់សន្តិសុខដែលត្រូវបានពង្រីកសម្រាប់ពេលបច្ចុប្បន្ន។ មេដឹកនាំក្រុមហេសបូឡា លោក Naim Qassem បានច្រានចោលកិច្ចព្រមព្រៀងនេះ ដោយចាត់ទុកថាវាជាការចុះចាញ់អ៊ីស្រាអែល។ លោកនិយាយថា ក្រុមនេះនឹងបន្តការតតាំងប្រដាប់អាវុធ។


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        73
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        106
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm