ហាវ សុខនេត្រ សម្រេចប្ដូរទ្រនំថ្មី មុនផែនការ ជាមួយការប្ដេជ្ញាខ្ពស់ ដើម្បីមានឱកាសលេង

2026/06/29 10:01:36 am        91

ក្រោយចំណាយពេល ៣រដូវកាលជាមួយក្លិប ISI ដង្កោសែនជ័យ ខ្សែប្រយុទ្ធមាឌធំកម្ពស់បាន ហាវ សុខនេត្រ សម្រេចផ្លាស់ប្ដូរទ្រនំថ្មីហើយ ដោយផ្ទេរទៅកាន់ក្លិបវិសាខា មុនផែនការកំណត់របស់ខ្លួន ដែលធ្លាប់បង្ហើប ហើយប្ដេជ្ញាខំប្រឹងទ្វេដង ដើម្បីមានឱកាសលេងជាមួយក្រុមថ្មី។

កីឡាករវ័យ ២២ឆ្នាំរូបនេះ ធ្លាប់បានប្រាប់ក្រុមការងារ BTV ក្រោយឈ្នះពានកីឡាករឆ្នើមវ័យក្មេងប្រចាំលីគរដូវកាលឆ្នាំ២០២៤/២៥ ថា ខ្លួនអាចនឹងចំណាយពេល ៣ឆ្នាំទៀត ជាមួយក្រុមដំរីជ័យ ISI ដើម្បីពង្រឹងសមត្ថភាព និងបទពិសោធន៍ មុនផ្លាស់ប្ដូរទ្រនំថ្មី តែគម្រោងនេះ ត្រូវបានបញ្ចប់មុនកំណត់ត្រឹម ១រដូវកាលបន្ទាប់ ដោយរូបបានផ្ទេរទៅវិសាខា សម្រាប់ត្រៀមរដូវកាលឆ្នាំ២០២៦/២៧ ខាងមុខ។

នេះជាការផ្លាស់ប្ដូរមួយដ៏គួរឲ្យចាប់អារម្មណ៍ សម្រាប់ ហាវ សុខនេត្រ ដ្បិតវិសាខា ជាក្រុមប្រជុំដោយកីឡាករមានសក្ដានុពលជាច្រើន។ យ៉ាងណា សុខនេត្រ បានចាត់ទុកនេះគឺជាំកម្លាំងចិត្តទ្វេដង ដែលជំរុញឲ្យរូបគេបន្ដការខំប្រឹង និងអភិវឌ្ឍខ្លួន ដើម្បីមានឱកាសជួយក្រុម ហើយកីឡាករមានដើមកំណើតពីខេត្តកណ្ដាលរូបនេះ ក៏បានប្ដេជ្ញាយកភាពជោគជ័យជូនក្លិប និងភាពសប្បាយរីករាយជូនអ្នកគាំទ្រផងដែរ។

គួរដឹងថា កីឡាករកម្ពស់ ១,៨៥ម៉ែត្ររូបនេះ បានផ្ដើមអាជីពបាល់ទាត់ជាមួយក្រុមថ្នាលយុវជនព្រះខ័នរាជស្វាយរៀង មុនបោះជំហានចូលរួមជាមួយក្លិបអាជីពដំបូង គឺអតីតក្លិបអាស៊ីអឺរ៉ុបយូណាយធីត កាលពីឆ្នាំ២០២២ មុនផ្ទេរទៅអតីតក្លិបអគ្គិសនីកម្ពុជា និងចុងក្រោយគេបានចំណាយពេល ៣រដូវកាលជាមួយក្លិប ISI ដង្កោសែនជ័យ ដែលជាទីកន្លែងធ្វើឲ្យ សុខនេត្រ សាងកេរ្ដិ៍ និងបង្ហាញភាពលេចធ្លោរលើទីលាន មុនផ្ទេរទៅកាន់ក្លិបវិសាខា នារដូវកាលថ្មីខាងមុខ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

កាណាដាឈ្នះអាហ្វ្រិកខាងត្បូងចុងម៉ោង ឡើងវគ្គ ១៦ ក្រុមបាល់ទាត់ពិភពលោក ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ
2026/06/29 10:43:50 am        1
ជម្រើសជាតិនារីកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំត្រៀមជើងឯកអាស៊ាន ខណៈលីគនារី ត្រូវសម្រាកជាង ១ខែ
2026/06/29 10:38:32 am        1
Cody Gakpo ស្នើសុំឯកជនភាព ក្រោយបាត់បង់កូនក្នុងផ្ទៃ ខណៈកំពុងបំពេញភារកិច្ចនៅ World Cup
2026/06/29 10:32:01 am        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងជើង រិះគន់សមយុទ្ធយោធាជប៉ុន-អាមេរិក ថាជា ការហាត់សមសង្គ្រាម

2026/06/29 11:11:44 am
​ក្ដីសង្ឃឹមរកឃើញអ្នកនៅរស់បន្ថែមទៀត ពីគ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានរសាត់ឆ្ងាយ ខណៈការសង្គ្រោះនៅតែបន្ត
2026/06/29 10:49:13 am
​សមាគម CWEA លើកទឹកចិត្តសហគ្រិនស្ត្រីឱ្យមានភាពក្លាហាន និងការធ្វើអាជីវកម្មប្រកបដោយវិជ្ជាជីវ:
2026/06/29 10:44:10 am
​កាណាដាឈ្នះអាហ្វ្រិកខាងត្បូងចុងម៉ោង ឡើងវគ្គ ១៦ ក្រុមបាល់ទាត់ពិភពលោក ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ
2026/06/29 10:43:50 am
​ជម្រើសជាតិនារីកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំត្រៀមជើងឯកអាស៊ាន ខណៈលីគនារី ត្រូវសម្រាកជាង ១ខែ
2026/06/29 10:38:32 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/27 10:59:24 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/23 05:36:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/28 03:40:14 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/28 05:35:30 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am