ទីប្រឹក្សាម្នាក់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ បានព្រមានប្រទេសបារ៉ែនថា ទីក្រុងតេអេរ៉ង់នឹងវាយប្រហារប្រទេសនេះដោយប្រើប្រាស់កម្លាំងដ៏ខ្លាំងក្លា ប្រសិនបើបង្កហេតុ។

លោក Ali Akbar Velayati ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន Tasnim News ពាក់កណ្តាលផ្លូវការថា «ការព្រមានខ្លាំងៗ កំពុងត្រូវបានផ្តល់ឱ្យប្រទេសបារ៉ែនឱ្យដឹងពីដែនកំណត់របស់ខ្លួន ហើយកុំលេងហ្គេមបែបនេះជាមួយជោគវាសនារបស់ពួកគេ និងកុំបង្ខំអ៊ីរ៉ង់ឱ្យធ្វើការសម្រេចចិត្តដ៏បង្ហូរឈាម»។

អ៊ីរ៉ង់ បានកំណត់គោលដៅលើមូលដ្ឋានកងទ័ពជើងទឹកសហរដ្ឋអាមេរិកមួយកន្លែងនៅក្នុងប្រទេសបារ៉ែន ក្នុងការឆ្លើយតបទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក។ ទីក្រុងតេអេរ៉ង់ អះអាងថា សហរដ្ឋអាមេរិក ប្រើប្រាស់មូលដ្ឋានយោធានៅក្នុងតំបន់នោះដើម្បីបើកការវាយប្រហារទៅលើទឹកដីរបស់ខ្លួន។
បណ្តាប្រទេសឈូងសមុទ្រ បានច្រានចោលការអះអាងនេះ ហើយទីក្រុង Manama បានថ្កោលទោសការវាយប្រហារចុងក្រោយដោយនិយាយថា វាបានរំលោភលើដែនអធិបតេយ្យភាពរបស់ខ្លួន និងធ្វើឱ្យអន្តរាយដល់ «ឱកាសសម្រាប់ការបន្ធូរបន្ថយភាពតានតឹង និងស្ថិរភាពនៅក្នុងតំបន់»។
ប្រទេសបារ៉ែន ជាទីជ្រកកោនរបស់ប្រជាជនស៊ីអ៊ីតយ៉ាងច្រើន បានចាប់ខ្លួនមនុស្សរាប់សិបនាក់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ពីបទចោទប្រកាន់ថាមានទំនាក់ទំនងយោធាជាមួយទីក្រុងតេអេរ៉ង់។