មន្រ្ដីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់មន្ទីរអភិវឌ្ឃន៍ជនបទខេត្តកំពត

2026/06/29 07:40:46 pm        81

កំពត៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្រ្តីនៃកម្ពុជា និងជារដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់មន្ទីរអភិវឌ្ឃន៍ជនបទខេត្តកំពត។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមបណ្ឌិត លឹម អ៊ីវ អនុរដ្ឋលេខាធិការ, លោក សេង សេរីបុត្រ អភិបាលរងខេត្ត,លោកប្រធានមន្ទីរ ,អនុប្រធានមន្ទីរ , លោក លោកស្រី និងមន្ត្រីរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសរុប ៣៩ រូប។

បន្ទាប់ពីបានស្តាប់នូវការអានសេចក្ដីព្រាងរបាយការណ៍វឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ ដោយ លោកប្រធានមន្ទីរ ។ តាមរយៈរបាយការណ៍បានបង្ហាញឱ្យឃើញថា មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានយកចិត្តទុកដាក់អនុវត្តការងារយ៉ាងសកម្ម ទៅតាមផែនការសកម្មភាព និងប្រតិទិនការងារ ដែលបានកំណត់ និងតាមតម្រូវការការងារចាំបាច់នានាក្នុងក្របខ័ណ្ឌតួនាទី និងភារកិច្ច របស់មន្ទីរ ដោយសម្រេចបានលទ្ធផលក្នុងខែប្រកបដោយភាពវិជ្ជមាន និងមានប្រសិទ្ធភាព។ អង្គប្រជុំ ក៏បានពិនិត្យនិងពិភាក្សាយ៉ាងលម្អិតលើសេចក្ដីព្រាងរបាយការណ៍លើបញ្ហា និងការប្រឈមនានា ព្រមទាំងកំណត់ទិសដៅបន្តដើម្បីជំរុញការអនុវត្តផែនការសកម្មភាពឱ្យបានជោគជ័យស្របតាមផែនការដែលបានគ្រោងទុក។

នាឱកាសនោះឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលក្រសួងសម្រេចបាន និងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ដែលបានយកចិត្តទុកដាក់អនុវត្តការងារយ៉ាងសកម្ម ស្របតាមក្របខ័ណ្ឌតួនាទី ភារកិច្ចដែលប្រគល់ជូន ដើម្បីសម្រេចបានតាមគោលដៅនៃផែនការយុទ្ធសាស្រ្តរបស់ក្រសួង និងឈានទៅសម្រេចចក្ខុវិស័យនៃគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍជនបទ គឺ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយ បរិយាបន្ន សមធម៌ និងចីរភាព” ។

ឯកឧត្តមបណ្ឌិត គូសបញ្ជាក់បន្ថែមទៀតថា សមិទ្ធផលដែលសម្រេចបានទាំងនេះ គឺពិតជាបានឆ្លើយតបចំគោលដៅ និងសំណូមពររបស់ប្រជាពលរដ្ឋ និងជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការចូលរួមឱ្យសម្រេចនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានតម្រង់ទិសក្នុងការបន្តអនុវត្តតួនាទីភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ដូចខាងក្រោម៖ ការអភិវឌ្ឍនិងថែទាំហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទប្រកបដោយភាពធន់ តាមរយៈការលើកកម្រិតគុណភាពនិងការថែទាំផ្លូវជនបទឱ្យមាននិរន្តរភាពដើម្បី តភ្ជាប់និងសមាហរណកម្មវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ រវាងតំបន់ជនបទ ទីប្រជុំជន ទីក្រុង និងតំបន់តាមបណ្ដោយព្រំដែន ផ្សាភ្ជាប់សកម្មភាព ធុរកិច្ចផ្សេងៗឱ្យមានភាពរស់រវើកនិងកាន់តែសកម្មឡើងបន្ថែមទៀត ដែលជា មូលដ្ឋានគ្រឹះនៃការបង្កើនប្រាក់ចំណូលរបស់គ្រួសារនៅក្នុងតំបន់ជនបទ។

ការផ្គត់ផ្គង់ទឹកស្អាតនិងលើកកម្ពស់អនាម័យជនបទទាំងកម្រិតមូលដ្ឋាននិងកម្រិតសុវត្ថិភាពប្រកបដោយភាពធន់និងបរិយាបន្ន តាមរយៈការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតជនបទនិងការអនុវត្តអនាម័យផ្ទាល់ខ្លួនតាមក្បួនខ្នាតត្រឹមត្រូវ ដើម្បីជួយឱ្យប្រជាជនជៀសផុតពីជំងឺឆ្លងផ្សេងៗ មានសុខភាពល្អ រស់នៅក្នុងបរិស្ថានល្អមានអាយុសង្ឃឹមរស់ជាមធ្យមកាន់តែវែង ដែលជាសេចក្តីប្រាថ្នារបស់មនុស្សគ្រប់រូបនិងក្លាយជាធនធានមនុស្សប្រកបដោយសុខភាពល្អសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ការអភិវឌ្ឍសហគមន៍ជនបទ ជាពិសេសជំរុញការអភិវឌ្ឍចម្រុះនិងបន្តការអនុវត្ត ចលនាភូមិមួយផលិតផលមួយ និងចលនាភូមិគំរូប្រកបដោយភាពធន់និងបរិយាបន្ន តាមរយៈការអភិវឌ្ឍភូមិគំរូគន្លឹះនិងការអភិវឌ្ឍសហគមន៍ជនបទចម្រុះ រួមទាំងសហគមន៍ដីសម្បទានសង្គមកិច្ចគ្រប់ប្រភេទ និងសហគមន៍ជនជាតិដើមភាគតិច ដើម្បីកសាងមូលធនមនុស្ស ដែលជាមូលដ្ឋានគ្រឹះក្នុងការធ្វើឱ្យតំបន់ជនបទ មានការរីកចម្រើនប្រកបដោយភាពស៊ីវីល័យ និងសេចក្ដីថ្លៃថ្នូរតជំនាន់ទៅអនាគត។

ការបង្កើនប្រាក់ចំណូលគ្រួសារនៅតំបន់ជនបទប្រកបដោយចីរភាពដោយ ធ្វើពិពិធកម្មសេដ្ឋកិច្ចគ្រួសារ មុខរបរនិងនវានុវត្តន៍ការងារ តាមរយៈការបណ្តុះបណ្តាល បច្ចេកទេស ជំនាញវិជ្ជាជីវៈ ជំនាញបំណិនជីវិតសហគ្រិនភាព ដើម្បីបង្កើតមុខរបរ ទីផ្សារ ឱកាសការងារ និងកំណើនប្រាក់ចំណូលគ្រួសារ ព្រមទាំងកាត់បន្ថយ ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន។

ការលើកកម្ពស់អភិបាលកិច្ច ឌីជីថល និងកិច្ចសហប្រតិបត្តិការ តាមរយៈ ការរៀបចំគោលនយោបាយ ហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ ដើម្បីចូល រួមអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលធានាប្រសិទ្ធភាពក្នុងការផ្តល់សេវាប្រកបដោយគណនេយ្យភាព តម្លាភាព សហប្រតិបត្តិការ និង អភិបាលកិច្ចល្អ សំដៅគ្រប់គ្រងនិងអនុវត្តផែនការថវិកានៃកម្មវិធីអភិវឌ្ឍន៍ជនបទ ឱ្យមានប្រសិទ្ធភាព និងស័ក្កសិទ្ធិភាព៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        194
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm