ក្រសួងបរិស្ថានរៀបចំកូនឈើ៥លានដើម សម្រាប់ចែកជូនពលរដ្ឋក្នុងពិព័រណ៍ «ពន្លកបៃតង» នៅខែក្រោយ

2026/06/29 01:32:03 pm        203

ក្រសួងបរិស្ថានបានរៀបចំកូនឈើប្រមាណ៥លានដើមរួចរាល់ហើយ សម្រាប់​ចែក​ជូន​ពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ​ក្នុងពិព័រណ៍ «ពន្លកបៃតង» ដែលនឹងប្រព្រឹត្តទៅនៅខែក្រោយនេះ។

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០២៦នេះ បាន​ប្រាប់​BTV​ឲ្យដឹងថា គិតមកដល់ពេលនេះ ក្រសួងបរិស្ថានបាន​ត្រៀម​រួចរាល់​កូន​ឈើ​៥​លាន​ដើម​ ចែកជូនប្រជាពលរដ្ឋឥតគិតថ្លៃនៅក្នុងយុទ្ធនាការ និងពិព័រណ៍ «ពន្លកបៃតង» ដែល​នឹង​ប្រពឹត្ត​ទៅ​ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅទីស្តីការក្រសួងបរិស្ថាន រាជ​ធានី​ភ្នំពេញ​។

ឯកឧត្តមបានបន្តទៀតថា កូនឈើដែលបាន​ត្រៀម​ចែក​ជូន​ប្រជាពលរដ្ឋ​នោះ​មាន​ជា​ច្រើន​ប្រភេទ​រួម​មាន​៖ កូនត្នោត១,៥លានដើម ឈើបេង នាងនួន រាំងទឹក ច័ន្ទគីរី ខ្នុរ អំពិលផ្អែម និង​កូន​ឈើ​ក្ងោក​ជា​ដើម ហើយកូនឈើទាំងអស់នេះកើតចេញពីថ្នាលបណ្តុះនៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទាំង៥ស្ថិតនៅខេត្តត្បូងឃ្មុំ សៀមរាប កំពង់ស្ពឺ មណ្ឌលគិរី និង​កោះកុង។ កៅពីនេះ ឯកឧត្តម ក៏​បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​អញ្ជើញ​មក​ទទួល​យក​កូន​ឈើ​ដោយ​ឥតគិតថ្លៃនៅក្នុងពិព័រណ៍«ពន្លកបៃតង» និងតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត​ទូទាំង​ប្រទេស​កម្ពុជា​។

កាលពីឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានចែក​ជូន​កូន​ឈើ​ឥត​គិត​ថ្លៃ​ចំនួន​ជាង​៣​លាន​៤សែន​ដើម​សម្រាប់​ដាំ​នៅតាមផ្ទះ សាលារៀន វត្តអារាម និងដីសហគមន៍ជាដើម។

គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមានក្រសួងបរិស្ថានជាសេនាធិការ បាន​រៀប​ចំ​អនុវត្ត និងដាក់ចេញយុទ្ធនាការពន្លកបៃតង គឺបណ្តុះកូនឈើ ចែកកូនឈើ និងដាំ​ដើម​ឈើ​យ៉ាង​តិច​មួយ​លានដើមក្នុងមួយឆ្នាំជារៀងរាល់ឆ្នាំ ដើម្បីឆ្លើយតបទៅនឹងនិន្នាការបរិស្ថាន និងជួយ​កាត់​បន្ថយ​កម្ដៅ​ ព្រមទាំងឈាន​ឆ្ពោះ​ទៅ​សម្រេច​គោល​ដៅក​ម្ពុជា​ជា​ប្រទេស​អព្យាក្រឹត​កាបូន​នៅ​ឆ្នាំ២០៥​០៕ អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
2026/06/30 04:34:43 pm        1
តំបន់អូរស្មាច់ស្ថិតក្រោមអធិបតេយ្យភាពដាច់ខាតរបស់កម្ពុជា៖ រាល់ទង្វើចូលមកដោយគ្មានការអនុញ្ញាត និងការបង្កើតព័ត៌មានមិនពិតគឺជាការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ
2026/06/30 03:56:40 pm        1
រដូវកាលបាល់ទាត់ពិភពលោក, សម្ដេចតេជោ​អំពាវនាវ​ដល់​អ្នក​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​ត្រូវ​ប្រុង​ប្រយ័ត្ន​ពេល​បើកបរ! បើង​ងុយកុំបើកបរនាំគ្រោះថ្នាក់!
2026/06/30 03:39:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម

2026/06/30 04:34:43 pm
​ធនាគារពិភពលោកនឹងបោះបង់គោលដៅផ្តល់ប្រាក់កម្ចី ៤៥% ដល់គម្រោងបម្រែ​បម្រួល​អាកាសធាតុ
2026/06/30 04:29:25 pm
​កុងហ្គោនិយាយថាមានករណីឆ្លងជំងឺអេបូឡាជាង១.០០០ករណី ត្រូវបានបញ្ជាក់ រួមទាំងអ្នកស្លាប់៣៧៧ នាក់
2026/06/30 04:19:53 pm
​នគរបាលតាម​រក​ជនរត់គេចខ្លួន បន្ទាប់ពីការផ្ទុះ នៅ Monaco ធ្វើឱ្យមនុស្សជាច្រើននាក់រងរបួស
2026/06/30 04:14:19 pm
​លោកស្រី Fujimori ឈ្នះការបោះឆ្នោតប៉េរូក្នុង​សំឡេង​ស្ដួចស្ដើង​ សម្រាប់​ការ​ឈរ​ឈ្មោះ​លើកទី៤
2026/06/30 04:12:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/30 05:21:12 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/23 05:36:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/28 03:40:14 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/29 05:53:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am