កម្ពុជាប្រារព្ធទិវាជាតិ MSMEs ឆ្នាំ២០២៦ ដោយផ្តោតលើការតភ្ជាប់សហគ្រាសក្នុងស្រុកទៅកាន់ទីផ្សារ

2026/06/29 10:41:10 pm        60

កម្ពុជាប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ប្រមូលផ្តុំតំណាងក្រសួង-ស្ថាប័ន សមាគមធុរកិច្ច គ្រឹះស្ថានហិរញ្ញវត្ថុ ដៃ គូអភិវឌ្ឍន៍ និងសហគ្រាសធុនមីក្រូ តូច និងមធ្យមទូទាំងប្រទេស ដើម្បីពិភាក្សាមធ្យោបាយពង្រីកឱកាសទីផ្សារ និងលើកកម្ពស់ ភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុងទិវាជាតិសហគ្រាស ធុនមីក្រូ តូច និងមធ្យម លើកទី៣ ក្រោមប្រធានបទ «សាងស្ពានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យមឆ្ពោះទៅកាន់ទីផ្សារ» នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ថា តួនាទីកាន់តែសំខាន់របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងដំណាក់កាលថ្មី នៃការ អភិវឌ្ឍឆ្ពោះទៅសម្រេចចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា, នៅក្នុងបរិការណ៍ដែលកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈប្រទេស ដែលមានការអភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៩ និងបន្តឆ្ពោះទៅសម្រេចក្ខុវិស័យ ២០៥០ ការពង្រឹងសមត្ថភាព និងភាពប្រកួត ប្រជែងរបស់ MSMEs មិនមែនជាជម្រើសទេ ប៉ុន្តែជាតម្រូវការចាំបាច់។

ឯកឧត្តម បានគូសបញ្ជាក់ថា ការជួយគាំទ្រ MSMEs ឱ្យចូលទៅកាន់ទីផ្សារ មិនមែនសំដៅត្រឹមការបង្កើនផលិតកម្មប៉ុណ្ណោះ ទេ ប៉ុន្តែត្រូវពង្រឹងគុណភាព ផលិតភាព និងអនុលោមភាព ដោយចាប់យកបច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីកសាងទំនុកចិត្តពីអ្នក ប្រើប្រាស់ និងដៃគូអាជីវកម្ម។ ឯកឧត្តម បន្ថែមថា ការផលិតបាន មិនទាន់មានន័យថាអាចលក់បានទេ ការមានផលិត​ផលល្អ ក៏មិន ទាន់មានន័យថា អាចប្រកួតប្រជែងឈ្នះគេដែរ។ ដើម្បីចូលទៅកាន់ទីផ្សារក្នុងស្រុក តំបន់ និងសកល សហគ្រាសត្រូវបំពេញស្តង់ដារ ធានាគុណភាព បង្កើនផលិតភាព និងកសាងភាពជឿទុកចិត្តនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់។ ប្រធានបទសម្រាប់ឆ្នាំនេះ ឆ្លុះបញ្ចាំងពីការ យកចិត្តទុកដាក់កាន់តែខ្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការភ្ជាប់សហគ្រាសទៅកាន់ទីផ្សារ សំដៅពង្រឹងសមត្ថភាព ផលិតក្នុងស្រុក កាត់បន្ថយការពឹងផ្អែកលើទំនិញនាំចូល និងពង្រីកការនាំចេញ។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយន្តការគាំទ្រ ជាច្រើន ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យមរួមមាន ការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន ការអភិវឌ្ឍសហគ្រិនភាព ការបណ្តុះបណ្តាលជំនាញ កម្មវិធីបរិវត្តកម្មឌីជីថល និងសេវាគាំទ្រការអភិវឌ្ឍអាជីវកម្មជាដើម។

គិតត្រឹមដំណាច់ឆ្នាំ២០២៥ ធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) បានផ្តល់ឥណទានគោលនយោបាយជិត ៥០០ លានដុល្លារអាមេរិក ដល់សហគ្រាសជាង ៣.៤០០មូលដ្ឋាន, សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានគាំទ្រអាជីវកម្ម ជាង ៣.១០០ មូលដ្ឋាន តាមរយៈយន្តការធានាឥណទាន។ ទន្ទឹមនោះ សហគ្រិនខ្មែរ (KE) បានគាំទ្រគម្រោងសហគ្រិនភាព ៥១៦ គម្រោង និងបានកៀរគរហិរញ្ញប្បទាន និងវិនិយោគប្រមាណ ៤៧ លានដុល្លារអាមេរិក។ រាជរដ្ឋាភិបាលតាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានបន្តពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ រួមទាំងការងារស្តង់ដារូបនីយកម្ម និងការ ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ដើម្បីគាំទ្រសហគ្រាសក្នុងស្រុកលើកកម្ពស់គុណភាពផលិតផល និងឆ្លើយតបទៅនឹងតម្រូវការ ទីផ្សារ។ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវបានកំណត់ដោយអនុក្រឹត្យរាជរដ្ឋាភិបាលកាលពីឆ្នាំ២០២៤ និងត្រូវបាន ប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី២៧ ខែមិថុនា ដើម្បីទទួលស្គាល់ការរួមចំណែកដ៏សំខាន់របស់ MSMEs ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់វិស័យធុរកិច្ចឱ្យកាន់តែមានភាពធន់ បរិយាបន្ន នវានុវត្តន៍ និងភាពប្រកួតប្រជែងខ្ពស់៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        116
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        227
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        212

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm