ក្រុមហ៊ុន Mitsubishi Motors Cambodia សម្ពោធលក់រថយន្ត All-New Triton Athlete 4WD ជាផ្លូវការ

2026/06/29 10:53:33 pm        27

ក្រុមហ៊ុន Mitsubishi Motors Cambodia សម្ពោធលក់ជាផ្លូវការនូវរថយន្ត All-New Mitsubishi Triton Athlete ក្នុងតម្លៃ ៤៨.៩០០ ដុល្លារអាមេរិក ដោយបាននាំមកនូវស្តង់ដារថ្មីនៃភាព «Smart Premium» សម្រាប់ទីផ្សាររថយន្តភីកអាប់ ដែលកំពុងមាន ការរីកចម្រើនយ៉ាងខ្លាំងនៅកម្ពុជា។

ក្រុមហ៊ុន Mitsubishi Motors Cambodia នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ បានសម្ពោធជាលក់ផ្លូវការនូវប្រភេទរថយន្ត All-New Mitsubishi Triton Athlete នៅផ្សារទំនើប អ៊ីអន ម៉ល (មានជ័យ) ដោយបាននាំមកនូវស្តង់ដារថ្មីនៃភាព «Smart Premium» សម្រាប់ទីផ្សាររថយន្តភីកអាប់ ដែលកំពុងមានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងពេលដែល ប្រទេសកម្ពុជាកំពុងឈានទៅមុខ ជាមួយនឹងម្ចាស់រថយន្តជំនាន់ថ្មី ដែលប្រើប្រាស់រថយន្តភីកអាប់សម្រាប់ទាំងការងារ គ្រួសារ និងការ ធ្វើដំណើរទៅតាមខេត្ត រថយន្តប្រភេទនេះមិនត្រឹមតែត្រូវមានសមត្ថភាពខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបង្ហាញពីភាពជោគជ័យ ធានាសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ និងជាជម្រើសដ៏ឆ្លាតវៃក្នុងការកាន់កាប់។

ទោះជាយ៉ាងនេះក្តី អតិថិជនក្នុងស្រុកតែងតែជួបលំបាក រវាងរថយន្តដែលកម្លាំងខ្លាំងតែស៊ីសាំង ឬរថយន្តដែលសន្សំសំចៃ តែ មានកម្លាំងខ្សោយ; រវាងរថយន្តដែលរឹងមាំសម្រាប់ដឹកជញ្ជូន តែមិនផ្តល់ផាសុកភាពដល់ក្រុមគ្រួសារ ឬរថយន្តដែលមានផាសុកភាព តែមិនអាចបើកបរក្នុងស្ថានភាពផ្លូវលំបាកបាន។ បញ្ហានេះ លោក ឡា ឧត្តម នាយកគ្រប់គ្រងទីផ្សារ Marketing Manager ក្រុមហ៊ុន Mitsubishi Motors Cambodia លើកឡើងថា អតិថិជនរបស់ Mitsubishi មិនបានបង្ខំឱ្យជ្រើសរើសចំពោះអ្វីមួយនោះទេ។ លោក អ្នកនឹងទទួលបានរថយន្តភីកអាប់ដែលមានសមត្ថភាពពិតប្រាកដ មានភាពលេចធ្លោ និងធានាសុវត្ថិភាពដល់ក្រុមគ្រួសារ និងមាន តម្លៃសមរម្យបំ​ផុត។

Triton Athlete កែប្រែបទពិសោធន៍បើកបររបស់អ្នក ឱ្យកាន់តែរឹងមាំ និងជឿជាក់ តាមរយៈគុណសម្បត្តិសំខាន់ៗ៣រួមមាន៖ ១. Bolder Capability: បំពាក់ដោយម៉ាស៊ីន Bi-Turbo Hyper Power ដែលផ្តល់កម្លាំង 204 PS និង 470 Nm ដែលជាម៉ាស៊ីនម៉ា ស៊ូត 2.4L ខ្លាំងបំផុត រួមជាមួយប្រអប់លេខស្វ័យប្រវត្តិ៦វគ្គ និងចង្កូតអេឡិចត្រូនិច។ ប្រព័ន្ធ Super Select 4WD-II ជាមួយនឹង របៀបបើកបរ ៧ ជម្រើស និងកម្ពស់ពីដី ២២៨ mm អាចឱ្យរថយន្តឆ្លងកាត់ទឹកភ្លៀង និងការលំបាកនានា។ ២. Bolder Your Success: ការរចនាបែបរចនាបថ Dynamic Shield ដ៏ទាក់ទាញ បន្ថែមភាពលេចធ្លោជាមួយ Sports Bar ដែលរចនាឡើងពិសេស, កង់អាលុយមីញ៉ូមពីរពណ៌ និងភ្លើង Full-LED ។ ផ្នែកខាងក្នុងរចនាដោយស្បែក ATHLETE ពីរពណ៌, ប្រព័ន្ធម៉ាស៊ីនត្រជាក់ dual-zone, ការតភ្ជាប់ឥតខ្សែ និងកាប៊ីនដែលស្ងាត់ល្អ ផ្តល់នូវភាពប្រណីតមិនចាញ់រថយន្ត SUV។ ៣. Bolder Confidence: ប្រព័ន្ធ សុវត្ថិភាពត្រូវបានធានាដោយ ADAS Package B, ពោងសុវត្ថិភាព 8SRS ដែលត្រូវបានគិតគូរឡើង ដើម្បីគោលដៅស្តង់ដារ សុវត្ថិភាព 5-star ASEAN NCAP និងប្រព័ន្ធកាមេរ៉ា 360° នឹងម៉ាស៊ីន Bi-Turbo ដែលកម្រិតស៊ីសាំងប្រហែល ៧,៧ លីត្រ/១០០គីឡូម៉ែត្រ និងគ្រឿងបន្លាស់សុទ្ធ ធានាដល់ទំនុកចិត្តការកាន់កាប់រថយន្ត។

តម្លៃ Smart Premium និងការដាក់លក់ ខណៈពេលដែលរថយន្ត All-New Triton Athlete 4WD មិនត្រឹមតែមានភាព ប្រណីត និងបច្ចេកវិទ្យាដែលសម្របខ្លួនបានល្អបំផុតសម្រាប់ផ្លូវថ្នល់នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតម្លៃដ៏អស្ចារ្យ។ ក្រុមហ៊ុន ក៏មានសេវាកម្មហិរញ្ញប្បទានងាយៗ និងបណ្តាញជួសជុលទូទាំងប្រទេស ដែលធានាដល់ទំនុកចិត្ត។ រថយន្ត Triton Athlete មាន ដាក់បង្ហាញជូន ចាប់ថ្ងៃទី២៦ រហូតដល់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៦ នៅផ្សារទំនើប អ៊ីអន ម៉ល មានជ័យ (អ៊ីអន៣)៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm