អ៊ីរ៉ង់៖ ទ្រព្យសម្បត្តិបង្កក​ ៦ពាន់លានដុល្លារ នៅកាតា នឹងត្រូវបាន​បញ្ចេញ​ ខណៈកិច្ចចរចាជាមួយ​អាមេរិក ​ប្រឈមបញ្ហា​

2026/06/30 01:17:31 am        60

ប្រធានាធិបតីអ៊ីរ៉ង់ នៅ​ថ្ងៃចន្ទ (ទី២៩ ខែមិថុនា ឆ្នាំ២០២៦) នេះ បាន​ប្រាប់​ឱ្យដឹង​ថា ទ្រព្យសម្បត្តិបង្កកចំនួន ៦ពាន់លានដុល្លាររបស់ប្រទេសអ៊ីរ៉ង់ នឹងត្រូវបានបញ្ចេញ​ដោយកាតា ខណៈដែលការចរចាជាមួយសហរដ្ឋអាមេរិក បាន​ប្រឈម​នឹង​បញ្ហា ដោយសារការវាយប្រហារនៅទូទាំងឈូងសមុទ្រពែក្ស​ កាល​ពី​ចុងសប្តាហ៍កន្លង​មក​។

ការលើកឡើងរបស់លោក Masoud Pezeshkian អំពីមូលនិធិនេះ ហាក់ដូចជាមានគោលបំណងប្រកាស​ដល់​សាធារណជនអ៊ីរ៉ង់ ជុំវិញ​កិច្ចព្រមព្រៀងបណ្តោះអាសន្ន ជាពិសេសនៅពេលដែលការគ្រប់​គ្រង​កាន់​តែ​តឹង​រ៉ឹង​របស់ខ្លួន នៅច្រកសមុទ្រ Hormuz ត្រូវបានជួប​ប្រទះនឹង​បញ្ហា ដោយសារកិច្ចប្រឹងប្រែង ដើម្បីបើកដែនទឹករបស់ប្រទេសអូម៉ង់​ឲ្យ​មាន​ចរាចរណ៍ចេញ​ពី​ និង​ចូលឈូងសមុទ្រពែក្ស។

ការវាយប្រហារ និងការគំរាមកំហែងរបស់អ៊ីរ៉ង់ បានបញ្ឈប់នាវាដឹកទំនិញ និងនាវាដឹកប្រេងមិន​ឲ្យ​ឆ្លងកាត់ច្រកសមុទ្រនេះ​ ដែលការ​ជួញដូរទាំងអស់នៃ​ប្រេង និងឧស្ម័នធម្មជាតិប្រហែល ១ភាគ៥ បានឆ្លងកាត់ក្នុងពេលសន្តិភាព ដោយ​ការ​ឈប់​នោះ​បង្កើតបាន​ជា​វិបត្តិថាមពលសកល។

ប៉ាគីស្ថាន ដែលជាអន្តរការី​ដ៏សំខាន់មួយ បានឱ្យដឹង​ថា កិច្ចចរចានឹងចាប់ផ្ដើម​ឡើងវិញ នៅថ្ងៃអង្គារ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ពាក់ព័ន្ធ​នឹង​​លក្ខខណ្ឌនៃកិច្ចព្រមព្រៀងបណ្តោះអាសន្នរបស់ភាគីទាំង​២​។ រដ្ឋបាលលោកប្រធានាធិបតី​ Donald Trump កាលពីថ្ងៃអាទិត្យ បានឲ្យ​ដឹង​ថា គ្មានអ្វីត្រូវបានលុបចោលទេ ហើយកិច្ចចរចាបច្ចេកទេសកំពុងដំណើរការសម្រាប់ថ្ងៃខាងមុខ។ អ៊ីរ៉ង់មិនទាន់បានប្រាប់​នៅឡើយទេថា តើខ្លួននឹងចូលរួមដែរ ឬអត់។

ពាក់ព័ន្ធ​ទ្រ​ព្យ​សម្បត្តិ​បង្កក​ ដោយ​មិន​បាន​ពន្យល់​ឱ្យ​បាន​លម្អិត​ ប្រធានាធិបតី​អ៊ីរ៉ង់ លោក Pezeshkian បានបញ្ជាក់​ថា៖ «ដោយផ្អែកលើផែនការដែលបានធ្វើឡើង ទឹកប្រាក់ចំនួន ៦ពាន់លានដុល្លារ ក្នុងចំណោមធនធានសរុប ១២ពាន់លានដុល្លាររបស់អ៊ីរ៉ង់ នៅក្នុងប្រទេសកាតា នឹងត្រូវបានបញ្ចេញ និងប្រគល់ជូនប្រទេសវិញ ហើយដំណើរការចាំបាច់នានា​ កំពុងត្រូវបានអនុវត្ត»៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        5
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        12
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm