មនុស្ស​ម្នាក់ស្លាប់​ និងម្នាក់ទៀតរបួសធ្ងន់ ក្នុងហេតុការណ៍​បាញ់ប្រហារ នៅជិតកន្លែងជួបជុំ World Cup ក្នុងរដ្ឋ California

2026/06/30 01:19:40 am        48

មនុស្សម្នាក់ស្លាប់​​ និងម្នាក់ទៀតរងរបួសធ្ងន់គំរាម​គំហែង​ដល់​ជីវិត ក្នុងហេតុការណ៍​បាញ់ប្រហារមួយ នៅជិតទីលាន San Pedro ដែលជាសង្កាត់កម្សាន្តដ៏ពេញនិយម និងជាកន្លែងជួបជុំរបស់​អ្នកគាំទ្រព្រឹត្តិការណ៍ World Cup ក្នុងទីក្រុង San Jose រដ្ឋ California កាលពីថ្ងៃអាទិត្យ (ទី២៨ ខែមិថុនា ឆ្នាំ២០២៦)។

អង្គភាពនគរបាល San Jose (SJPD) បានឲ្យ​ដឹង​ថា ការបាញ់ប្រហារនេះ បានកើតឡើងនៅម៉ោងប្រហែល ៩:១២នាទីយប់ ម៉ោងក្នុងស្រុក (ត្រូវ​នឹង ៤:១២នាទី ម៉ោង​សកល​) នៅចំណុចប្រសព្វនៃផ្លូវ North Market និង West Santa Clara។

នគរបាល​បានបញ្ជាក់​ថា ជនរងគ្រោះម្នាក់ត្រូវបានប្រកាសថា ស្លាប់នៅកន្លែងកើតហេតុ ខណៈដែលជនរងគ្រោះទី២ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមូល​ដ្ឋាន​ ដោយមានរបួសគំរាម​កំហែង​ដល់​អាយុជីវិត។ SJPD បានបន្ថែម​ថា ហេតុការណ៍នេះកំពុងត្រូវបានស៊ើបអង្កេតថា ជាករណីឃាតកម្ម។

ការបាញ់ប្រហារនេះបានកើតឡើង បន្ទាប់ពីសកម្មភាពព្រឹត្តិការណ៍ World Cup នៅថ្ងៃនោះ បានបញ្ចប់ ទោះបីជាសង្កាត់កម្សាន្តនេះ​នៅតែមមាញឹក ដោយសារមាន​​អ្នកទស្សនា និងអ្នកស្រុកយ៉ាង​កុះករក៏ដោយ។ នេះបើយោងតាមរបាយការណ៍ក្នុងស្រុក។

អាជ្ញាធរបានឆ្លើយតបយ៉ាងរហ័ស នៅ​កន្លែងកើតហេតុ និងបានបិទផ្លូវជុំវិញជាច្រើន ដោយជំរុញឱ្យសាធារណជនជៀសវាងតំបន់នោះ។ គេ​នៅតែមិនទាន់ច្បាស់ថា ការបិទផ្លូវនឹងមានរយៈពេលយូរប៉ុនណា​។ អត្តសញ្ញាណរបស់ជនរងគ្រោះមិនទាន់ត្រូវបានចេញផ្សាយនៅឡើយទេ ហើយមិនមានព័ត៌មាន អំពីជនសង្ស័យ ឬហេតុផលណាមួយដែលអាចរកបានភ្លាមៗឡើយ​៕

អត្ថបទដែលទាក់ទង

អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm        2
ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm        17
ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm