រដ្ឋាភិបាលបារាំងប្រឈមការរិះគន់ ជុំវិញ​ការឆ្លើយតបនឹង​រលកកម្ដៅ​ និងគោលនយោបាយអាកាសធាតុ

2026/06/30 01:33:33 am        54

សារព័ត៌មាន​ Le Monde បាន​រាយការណ៍​នៅ​ថ្ងៃចន្ទ (ទី២៩ ខែមិថុនា ឆ្នាំ២០២៦) នេះ​ថា រដ្ឋាភិបាលបារាំងកំពុងប្រឈមនឹងការរិះគន់ពីគណបក្សប្រឆាំង ជុំវិញការដោះស្រាយជាមួយ​រលកកម្ដៅ​ថ្មីៗនេះ និងគោលនយោបាយអាកាសធាតុទូលំទូលាយរបស់ខ្លួន។

លោកនាយករដ្ឋមន្ត្រី Sebastien Lecornu គ្រោង​ធ្វើជាប្រធានកិច្ចប្រជុំវិបត្តិអន្តរក្រសួងលើកទី៤ នៅថ្ងៃចន្ទ ដើម្បីពិនិត្យឡើងវិញនូវការឆ្លើយតបរបស់រដ្ឋាភិបាល ចំពោះរលកកម្ដៅ​ក្ដៅបំផុត​ ដែលបានប៉ះពាល់ដល់ប្រទេសភាគច្រើន។

កិច្ចប្រជុំនេះបានកើតឡើងបន្ទាប់ពីសារព័ត៌មាន​ Sante publicique France បានរាយការណ៍ពីការស្លាប់ប្រមាណ ១.០០០នាក់ លើសពីចំនួន​អ្នកសា្លប់​ជា​មធ្យមភាគតាមរដូវកាល ចាប់តាំងពីថ្ងៃទី២៤ ខែមិថុនា ជាអ្វីដែលទីភ្នាក់ងារសារព័ត៌មាន​នេះ​បានពិពណ៌នាថា ជាការប៉ាន់ស្មានបឋម។

អ្នកនយោបាយប្រឆាំង បានចោទសួរ អំពីការឆ្លើយតបរបស់រដ្ឋាភិបាល បន្ទាប់ពីតួលេខត្រូវបានចេញផ្សាយ​។ លោកស្រី​ Marine Tondelier មេដឹកនាំគណបក្ស Greens បានអំពាវនាវឱ្យមានការទទួលខុសត្រូវខាងនយោបាយ ខណៈដែលលោក Jean-Philippe Tanguy មកពីគណបក្ស National Rally បាននិយាយថា ការស្លាប់ជាច្រើនអាចត្រូវបានការពារ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក​ Laurent Nunez បានការពារការដោះស្រាយ​របស់រដ្ឋាភិបាល ជាមួយ​រលកកម្ដៅ។ លោកប្រធានាធិបតី Emmanuel Macron ក៏បានការពារកំណត់ត្រារបស់រដ្ឋាភិបាលរបស់លោកផងដែរ​ ជុំវិញគោលនយោបាយអាកាសធាតុ ដោយលើកឡើង​ថា ប្រទេសបារាំងបានអនុវត្ត «ការងារជាច្រើន» ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូន និងកែសម្រួល​ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឲ្យ​ស្រប​ទៅនឹងបម្រែបម្រួល​អាកាសធាតុ ខណៈពេលដែលទទួលស្គាល់ថា «យើងមិនទាន់បានបញ្ចប់ការងារនេះនៅឡើយទេ»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        40
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        72
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm