លោក Erdogan លើក​ឡើង​ថា ទួរ​គីត្រូវតែបាន​ «រួមបញ្ចូល» នៅក្នុងរចនាសម្ព័ន្ធសន្តិសុខអឺរ៉ុប

2026/06/30 01:53:43 am        73

ប្រធានាធិបតីទួរគី លោក​ Recep Tayyip Erdogan បញ្ជាក់​ថា ប្រទេស​ទួរ​គីត្រូវតែបាន​រួមបញ្ចូលនៅក្នុងរចនាសម្ព័ន្ធការពារជាតិ និងសន្តិសុខទាំងអស់របស់អឺរ៉ុប ដោយ​ការលើក​ឡើង​នេះកើតមាន​ឡើង​ត្រឹម​​មួយសប្តាហ៍មុនកិច្ចប្រជុំកំពូលដ៏សំខាន់របស់អង្គការ​ណាតូ (NATO) នៅទីក្រុង Ankara។

លោក Erdogan បានប្រាប់ប្រតិភូសភាមកពីរដ្ឋសមាជិកអង្គការ​ណាតូទាំង៣២ នៅទីក្រុងអ៊ីស្តង់ប៊ុលថា៖ «ក្នុងនាមជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានសិទ្ធិអំណាច ក្នុងការអភិវឌ្ឍសសរស្តម្ភអឺរ៉ុបរបស់​សម្ព័ន្ធភាពនេះ​ យើងចង់ចូលរួមក្នុងគំនិតផ្តួចផ្តើមការពារជាតិ និងសន្តិសុខទាំងអស់ នៅទ្វីបនេះ​»។

លោក​បាន​និយាយ​ទៀត​ថា៖ «យើងរំពឹងមាន​ការគាំទ្រពីអ្នក ជាសមាជិកសភា ចំពោះការបញ្ចូលប្រទេសទួរគីទៅក្នុងគំនិតផ្តួចផ្តើមការពារជាតិ និងសន្តិសុខដែលត្រូវ​បានប្រកាសដោយសហភាពអឺរ៉ុប"។

ប្រទេសទួរគីបានស្វែងរកសមាជិកភាពសហភាពអឺរ៉ុប (EU) ជាយូរមកហើយ។ ហើយ​លោក Erdogan បន្ថែមថា អង្គការ​ណាតូត្រូវតែលុបបំបាត់ឧបសគ្គទាំងអស់ដែលរារាំងពាណិជ្ជកម្មឧស្សាហកម្មការពារជាតិ រវាងសមាជិកនៃសម្ព័ន្ធមិត្តយោធា។

លោកបានប្រាប់សមាជិក​សភា​ទាង​នោះ​ថា៖ «ប្រសិនបើយើងចង់យកឈ្នះលើបញ្ហាប្រឈមដែលយើងជួប​ប្រទះ​ យើងត្រូវលុបបំបាត់ឧបសគ្គ ចំពោះពាណិជ្ជកម្មឧស្សាហកម្មការពារជាតិ ខណៈពេលដែលធានាបាននូវការចែករំលែកបន្ទុកដែលមានតុល្យភាព និងយុត្តិធម៌ក្នុងចំណោមសម្ព័ន្ធមិត្ត»៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        26
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        34
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm