រដ្ឋមន្រ្តីពាណិជ្ជកម្ម ជំរុញពង្រឹងគុណភាពផលិតផលខ្មែរ ដើម្បីប្រកួតប្រជែងលើទីផ្សារក្នុង និងក្រៅស្រុក

2022/04/29 06:52:36 pm        852

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម កំពុងជំរុញឱ្យមន្ត្រីពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្ម ធ្វើកិច្ចសហការជាមួយគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ឱ្យកាន់តែ​ជិតស្និទ្ធ និងសកម្មថែមទៀត ដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិ​ជំរុញ​ចលនាភូមិ១ ផលិតផល១ លើកឡើងបែបនេះ កាលពីថ្ងៃម្សិលមិញក្នុងកិច្ចប្រជុំពិភាក្សា​ពី​ការអភិវឌ្ឍអាជីវកម្មប្រកប​ដោយ​សុចរិតភាព​ និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក ក្រោម​អធិបតីភាពឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍​វិស័យ​កសិកម្ម​និងជនបទ និងជាប្រធាននៅទីស្តីការគណៈរដ្ឋមន្រ្តី។

កិច្ចប្រជុំនេះ ​មានការអញ្ជើញចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ​ តំណាងខេត្តទាំង១១​នៃ​គោលដៅ​គម្រោង​អភិវឌ្ឍន៍​អាជីវកម្មប្រកបដោយ​សុចរិតភាព និង​ការ​ទទួល​បានទីផ្សារ​សម្រាប់អ្នក​ផលិត​ក្នុងស្រុក​សហគ្រាសមីក្រូ និងសហគ្រាសធុនតូច និងមធ្យម (SME) អង្គការជាតិ ​អន្តរជាតិ ព្រមទាំង​វិស័យឯកជនផងដែរ។

ឯកឧត្តម ប៉ាន សូរស័ក្តិ ជឿជាក់ថា ​ក្រសួងនឹងបង្កើតបាននូវវប្បធម៌សាមគ្គីភាពមួយ​ដើម្បីជំរុញ និង​គាំទ្រ​ដល់កសិករ ផលិតករ សិប្បករ ​និងសេវាករខ្មែរ ​ក្នុងគោល​ដៅកែលម្អជីវភាពរស់នៅ និង​គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានគូសបញ្ជាក់ថា គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា១ ​ផលិតផល១ គឺជា​ស្ថាប័នរដ្ឋមួយ​ដែលមាន​បេសកកម្ម​សម្របសម្រួល និង​សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ​ដើម្បីជួយលើកកម្ពស់ផលិតផលខ្មែរ លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ និង​សហគមន៍ ដែលបាននិងកំពុងផលិតនូវផលិតផលនានា នៅតាមសហគមន៍ និង​សហគ្រាសធុនតូច និងមធ្យម។ល៕ អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm