ក្រុមជ្វីហ្វបែលហ្ស៊ិក ជំរុញមាន​ការដាក់ទណ្ឌកម្ម ប្រឆាំងនឹងអ៊ីស្រាអែល

2026/06/30 02:51:33 am        29


ទីភ្នាក់ងារសារព័ត៌មាន Belga បាន​រាយការណ៍នៅថ្ងៃចន្ទ (ទី២៩ ខែមិថុនា ឆ្នាំ២០២៦) នេះ​ថា ជនជាតិជ្វីហ្វបែលហ្ស៊ិកមួយក្រុម បានអំពាវនាវឱ្យបែលហ្ស៊ិក និងបណ្ដាប្រទេស​អឺរ៉ុបដាក់ទណ្ឌកម្ម លើ​អ៊ីស្រាអែល ខណៈដែលប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា West Bank និងភាគខាងកើតទីក្រុង Jerusalem នៅតែបន្តប្រឈមនឹងការរំលោភបំពាន​សិទ្ធិមនុស្ស។

ក្រុមនេះបានចេញលិខិតចំហមួយ ដោយជំរុញឱ្យអ៊ីស្រាអែលគួរ​បញ្ឈប់​វប្បធម៌​និទណ្ឌភាព​ហើយ ជុំវិញ​សកម្មភាពរបស់ខ្លួន លើ​ប្រជាជនប៉ាឡេស្ទីន។ ហើយ​ក្រុម​បានរិះគន់ច្បាប់កាត់ទោសប្រហារជីវិតថ្មីៗនេះរបស់ទីក្រុង Tel Aviv ដោយព្រមានថា វានឹងត្រូវបានអនុវត្ត ចំពោះតែប្រជាជនប៉ាឡេស្ទីនប៉ុណ្ណោះ។

ជាមួយ​គ្នានេះ ក្រុមនេះក៏បានថ្កោលទោសផង​ដែរ ចំពោះ​ការវាយលុកយោធារបស់អ៊ីស្រាអែល នៅក្នុងប្រទេសលីបង់ ដោយចង្អុលបង្ហាញថា វាបណ្តាលឱ្យមានមនុស្សស្លាប់រាប់ពាន់នាក់ និងការផ្លាស់ទីលំនៅយ៉ាងទូលំទូលាយ។

ក្រុម​នេះ​បានអំពាវនាវឱ្យរដ្ឋាភិបាលបែលហ្ស៊ិក និងសហភាពអឺរ៉ុប ហាមឃាត់ការនាំចូលពីតំបន់​តាំងទីលំនៅរបស់អ៊ីស្រាអែល និងក៏​បាន​ជំរុញឱ្យប្លុកនេះផ្អាកកិច្ចព្រមព្រៀងសមាគមរបស់ខ្លួនជាមួយអ៊ីស្រាអែលផងដែរ។

អ្នកចុះហត្ថលេខា ក្នុង​លិខិត​នោះ រួមមានអ្នកនិពន្ធ លោក​ Vincent Engel អតីតសមាជិកសភាទីក្រុងប៊្រុច​សែល លោក​ស្រី Simone Susskind អតីតនិពន្ធនាយកទស្សនាវដ្ដី​​ Revue Politique លោក​ Henri Goldman និងអតីតប្រធានសម្ព័ន្ធសិទ្ធិមនុស្ស លោកស្រី Olivia Venet៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        10
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        27
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm