ការតម្រង់ជួរយ៉ាងវែង ត្រូវបានគេមើលឃើញនៅតាមស្ថានីយប្រេង ស្ថិតក្នុងទីក្រុងភាគខាងត្បូង Rostov-on-Don របស់រុស្ស៊ីនាថ្ងៃចន្ទនេះ ។
ទុយោមួយចំនួននៅស្ថានីយចែកចាយប្រេងឥន្ធនៈ រុំដោយក្រដាស.សរសេរពាក្យថា “គ្មានប្រេងឥន្ធនៈនោះទេ” ។ នៅស្ថានីយប្រេងមួយកន្លែង បានសរសេរពាក្យ “ការលក់ប្រេងឥន្ធនៈ បានផ្អាកបណ្តោះអាសន្ន” ។
លោក Vladimir ដែលចាក់ប្រេងទោចចក្រយានយន្តរបស់លោកនិយាយថា លោកធ្លាប់ធ្វើការជាអ្នកនាំសំបុត្រ ប៉ុន្តែឥឡូវលោកឈប់ធ្វើការហើយ ដោយសារគ្មានប្រេងចាក់យានជំនិះរបស់លោកនោះទេ ។
ចំណែកឯអ្នកស្រី Tatiana Sedykh គឺជាអ្នកស្រុកម្នាក់ទៀតរស់នៅក្នុងទីក្រុង Rostov និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា វាគឺជាលើកដំបូងហើយដែលគាត់ត្រូវតម្រង់ជួររង់ចាំចាក់ប្រេងបែបនេះ ។ អ្នកស្រីបន្តថា ប៉ុន្តែបើសិនជាប្រេងលែងមានហើយនោះ គាត់ប្រហែលជាត្រូវដើរទៅធ្វើការហើយ ។
សូមបញ្ជាក់ថា តម្លៃប្រេងសាំង បានហក់ឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ នៅក្នុងប្រទេសរុស្ស៊ី ដែលសារជួបកង្វះខាតប្រេង បង្កឡើងពីការវាយប្រហាររបស់អ៊ុយក្រែនលើរោងចក្រចម្រាញ់ប្រេង ៕