នៅថ្ងៃចន្ទនេះ ទីក្រុងគីវ របស់អ៊ុយក្រែនមើលឃើញសីតុណ្ហភាពកើនឡើងដល់ ៣៤អង្សាសេ ស្របពេលដែលអ្នកស្រុកស្វែងរកន្លែងត្រជាក់នៅជិតកន្លែងទឹកបាញ់ និងសួនកម្សាន្តនៅទូទាំងទីក្រុង ។
ប្រជាពលរដ្ឋនាំគ្នាច្រកទឹកនៅតាមទីសាធារណៈ ខណៈក្មេងៗ នាំគ្នាលេងទឹកនៅកន្លែងទឹកបាញ់ ក្រោមកម្តៅដ៏ក្តៅរបស់ព្រះអាទិត្យ ។
សោធននិវត្តន៍ជនវ័យ ៧៥ឆ្នាំមួយរូបនិយាយថា អាកាសធាតុក្តៅនេះ មិនដល់តំបន់មួយចំនួនទៀតរបស់អឺរ៉ុបនោះទេ ដែលរងផលប៉ះពាល់ដោយសាររលកកម្តៅ បើទោះបីជាមនុស្សជាច្រើនពិបាកស៊ូទ្រាំរស់នៅក្នុងផ្ទះល្វែងក្តៅយ៉ាងណាក៏ដោយ ។
យោងតាមក្រុមព្យាករឧតុនិយមបានឲ្យដឹងថា សីតុណ្ហភាព ៣៤អង្សាសេនៅថ្ងៃចន្ទនេះ គឺជាសីតុណ្ហភាពខ្ពស់បំផុតអំឡុងរដូវក្តៅបច្ចុប្បន្ននៅទីក្រុងគីវ ។
សូមបញ្ជាក់ថា នៅទូទាំងអឺរ៉ុប រលកកម្តៅបំបែកកំណត់ត្រា បានជំរុញឲ្យសីតុណ្ហភាពហក់ឡើងខ្ពស់ខ្លាំង ដូចជាសីតុណ្ហភាព ៣៩អង្សាសេនៅប្រទេសស៊ែប៊ី ។ វាបង្កឲ្យកើតមានភ្លើងឆេះព្រៃ និងមនុស្សស្លាប់ផងដែរ ៕