នាយទាហានវ័យក្មេងកម្ពុជា៦នាក់ទៀតបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធាពីបណ្ឌិត្យសភាយោធារុស្ស៊ី

2026/06/30 08:58:02 am        241

នាយទាហានវ័យក្មេងកម្ពុជាចំនួន៦នាក់ទៀត បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធា ពីបណ្ឌិត្យ សភាយោធា ទីក្រុងសាន់ពីទ័រស្បឺក សហព័ន្ធរុស្ស៊ី ខណៈសមិទ្ធផលនេះមិនត្រឹមតែជាកិត្តិយសសម្រាប់សាមីខ្លួន និងក្រុមគ្រួសាររបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមោទនភាពសម្រាប់កងយោធពលខេមរភូមិន្ទ និងព្រះរាជាណាចក្រកម្ពុជាទាំងមូលផងដែរ។

យោងតាមផេកហ្វេសបុកផ្លូវការរបស់សមាគមអតីតនិស្សិតកម្ពុជា ពីសូវៀត និងរុស្ស៊ីនាព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦នេះ បានលើកឡើងថា សូមចូលរួមអបអរសាទរ ដល់នាយទាហានកម្ពុជាចំនួន ៦រូបដែលបានបញ្ចប់ការសិក្សា ថ្នាក់អនុបណ្ឌិតយោធា ពីបណ្ឌិត្យសភាយោធា Military Academy of Communications ទីក្រុងសាន់ពីទ័រស្បឺក សហព័ន្ធរុស្ស៊ី ដែលបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធា ដោយជោគជ័យរយៈពេល ០៦ឆ្នាំជាស្ថាពរ។

សមាគមអតីតនិស្សិតកម្ពុជា ពីសូវៀត និងរុស្ស៊ី បានគូសបញ្ជាក់ថា សមិទ្ធផលដ៏គួរឱ្យមោទនភាពនេះ គឺជាផ្លែផ្កានៃការខិតខំប្រឹងប្រែង ការតស៊ូ និងវិន័យក្នុងការសិក្សាអស់រយៈពេល ០៦ឆ្នាំ ព្រមទាំងឆ្លុះបញ្ចាំងពីសមត្ថភាព និងគុណភាពរបស់នាយទាហានកម្ពុជាលើឆាកអន្តរជាតិ។ សមិទ្ធផលនេះមិនត្រឹមតែជាកិត្តិយសសម្រាប់សាមីខ្លួន និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមោទនភាពសម្រាប់កងយោធពលខេមរភូមិន្ទ និងព្រះរាជាណាចក្រកម្ពុជាទាំងមូលផងដែរ។

ជាមួយគ្នានោះដែរ សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី ក៏បានចូលរួមអបអរសាទរយ៉ាងកក់ក្តៅ និងសូមជូនពរដល់នាយទាហានកម្ពុជាទាំង ៦រូប សូមឱ្យទទួលបានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច ព្រមទាំងបន្តរួមចំណែកអភិវឌ្ឍកងយោធពលខេមរភូមិន្ទ និងបម្រើជាតិមាតុភូមិប្រកបដោយកិត្តិយស និងមោទនភាព។

សូមបញ្ជាក់ថា បណ្ឌិត្យសភា Military Academy of Communications named ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩១៩ ហើយជាគ្រឹះស្ថានឧត្តមសិក្សាយោធាដ៏ចំណាស់ និងមានកិត្យានុភាពមួយរបស់សហព័ន្ធរុស្ស៊ី។ បណ្ឌិត្យសភានេះមានឯកទេសក្នុងការបណ្តុះបណ្តាលនាយទាហានផ្នែកទូរគមនាគមន៍ ប្រព័ន្ធបញ្ជាការ និងបច្ចេកវិទ្យាព័ត៌មានយោធា សម្រាប់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី និងនិស្សិតយោធាបរទេសជាច្រើនទៀត។

សូមរំលឹកផងដែរថា នៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៦នេះនាយទាហានខ្មែរជាច្រើននាក់បានបញ្ចប់អនុបណ្ឌិតយោធាជាន់ខ្ពស់ពីសហព័ន្ធរុស្ស៊ី ដោយក្នុងនោះមានជំនាញខុសៗគ្នាដូចជា ជំនាញការពារអាកាស,ជំនាញថតដ្រូនពីលើអាកាស និងនាញផែនទីព័ត៌មានភូមិសាស្ត្រ ជំនាញវេជ្ជបណ្ឌិត និងជំនាញការគ្រប់គ្រងធនធានមនុស្សជាដើម៕

 

អត្ថបទដែលទាក់ទង

ក្រសួងការងារបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ
2026/06/30 09:09:40 am        1
ប្រមុខការទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនីនៃរដ្ឋកេបិច នៅទីក្រុងប៉ារីស
2026/06/30 09:03:28 am        1
នាយទាហានវ័យក្មេងកម្ពុជា៦នាក់ទៀតបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធាពីបណ្ឌិត្យសភាយោធារុស្ស៊ី
2026/06/30 08:58:02 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ុយក្រែន ស្ដីបន្ទោសការវាយប្រហាររបស់រុស្ស៊ីដែលបានសម្លាប់មនុស្ស ១១ នាក់ និង ៤០ នាក់រងរបួស

2026/06/30 11:31:34 am
​អ្នកគាំទ្រប្រេស៊ីល និងជប៉ុនអបអររួមគ្នាក្រោយប្រេស៊ីលយកឈ្នះជប៉ុននៅបាល់ទាត់ពិភពលោក ២០២៦
2026/06/30 11:29:19 am
​ចិន៖ សកម្មភាពរបស់ខ្លួនដែលបានធ្វើឡើងក្នុងដែនទឹកភាគខាងកើតនៃកោះតៃវ៉ាន់ គឺស្របច្បាប់ទាំងស្រុង
2026/06/30 11:28:01 am
​មនុស្ស៦នាក់ត្រូវបានបាញ់សម្លាប់នៅមជ្ឈមណ្ឌលថែទាំម្តាយ និងកុមារក្នុងប្រទេសអាល្លឺម៉ង់
2026/06/30 11:24:16 am
​ប្រធានាធិបតីកូរ៉េរិះគន់ការដឹកនាំក្រុមជម្រើសជាតិ ក្រោយធ្លាក់ចេញពី World Cup ខណៈគ្រូបង្គោល Hong Myung-bo ប្រកាសលាលែង
2026/06/30 11:17:57 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/30 01:01:06 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/23 05:36:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/28 03:40:14 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/29 05:53:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am