រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ អ៊ីស្រាអែលអាចនឹងមាន​សង្គ្រាមជាមួយអ៊ីរ៉ង់យ៉ាងឆាប់បំផុត​ នៅ​ថ្ងៃស្អែក

2026/06/30 08:00:04 pm        160

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz កាល​ពី​ថ្ងៃចន្ទ (ទី២៩ ខែមិថុនា ឆ្នាំ២០២៦) បានព្រមានថា អ៊ីស្រាអែលអាចនឹងផ្ទុះ​សង្គ្រាមជាមួយអ៊ីរ៉ង់យ៉ាង​ឆាប់បំផុត​​ នៅ​ «ថ្ងៃស្អែក» ដោយ​ការ​និយាយ​នេះ កើតមាន​​ស្រប​​ពេលដែល​ភាពតានតឹងក្នុងតំបន់ កើនឡើង។

អំឡុង​ពេល​ថ្លែងនៅ​ឯ​សន្និសីទសារព័ត៌មាន សម្រាប់អ្នកសារព័ត៌មានយោធា និងការទូត លោក Katz បាននិយាយថា អ៊ីស្រាអែលកំពុងតាមដានយ៉ាងដិតដល់នូវសភាព​ការណ៍​វិវត្តន៍​ និងត្រៀមខ្លួនយ៉ាងពេញលេញ សម្រាប់ការកើនឡើងនូវ​ភាព​តាន​តឹង​យ៉ាងឆាប់រហ័ស។ លោកបានព្រមានថា ការវាយប្រហារដោយមីស៊ីលណាមួយរបស់អ៊ីរ៉ង់ នឹងបង្កឱ្យមានការឆ្លើយតបភ្លាមៗ និងខ្លាំងក្លារបស់អ៊ីស្រាអែល ដោយហៅវាថា ជាបន្ទាត់ក្រហមច្បាស់លាស់ ដែលក៏ត្រូវបានទាក់​ទង​ផង​ដែរ​ទៅកាន់មន្ត្រីអាមេរិក​។

លោក Katz បាន​បញ្ជាក់​ទៀត​ថា យោធាអ៊ីស្រាអែលកំពុងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ ដោយមានផែនការប្រតិបត្តិការរួចរាល់ និងគោលដៅ នាពេល​ខាង​មុខ​ ត្រូវបានកំណត់រួចហើយ។ លោកបានបន្ថែមថា លោកបានណែនាំយោធាឱ្យត្រៀមខ្លួន សម្រាប់ប្រតិបត្តិការ​ «ពណ៌ខៀវ និងពណ៌ស» របស់អ៊ីស្រាអែល នៅខាងក្នុងដែន​ដី​អ៊ីរ៉ង់ តែ​មិនបាន​ពន្យល់លម្អិតបន្ថែម។

ជាមួយគ្នា​នេះ​ លោកក៏បានលើក​ឡើង​ផងដែរថា កងកម្លាំងអ៊ីស្រាអែល នឹងមិនដកចេញឡើយ ពី «តំបន់សន្តិសុខ» ដែលត្រូវ​បានបង្កើតឡើង នៅក្នុងប្រទេសលីបង់ ស៊ីរី ឬតំបន់​ហ្កាហ្សា ទោះបីជាមានកិច្ចប្រឹងប្រែងផ្នែកការទូតជាបន្តបន្ទាប់ក៏ដោយ។

គួរបញ្ជាក់ថា ការកត់សម្គាល់បែប​នេះរបស់លោក Katz បានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានវាយប្រហារតប​ត​គ្នា​ថ្មី កាលពីចុងសប្តាហ៍ ទោះបីជាមានអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលបានចុះហត្ថលេខាថ្មីៗនេះក្ដី​។ កិច្ចព្រម​ព្រៀងនេះ​មានគោលបំណងបញ្ចប់ជម្លោះ នៅ​គ្រប់សមរភូមិ រួមទាំងប្រទេសលីបង់ផង​ដែរ​ ក៏ដូចជាបន្ត​ការចរចាឆ្ពោះទៅរកកិច្ចព្រមព្រៀងចុងក្រោយ៕


អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        56
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        54
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm