លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃ អ៊ែរអេស៊ា ខេមបូឌា​ ត្រូវបានអញ្ជើញឱ្យចូលរួមជាវាគ្មិននៅក្នុងកម្មវិធីវេទិកាសេដ្ឋកិច្ចពិភពលោក ប្រចាំឆ្នាំ២០២៦

2026/06/30 08:25:25 pm        94

ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន អាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា និងជាសមាជិកនៃអ្នកដឹកនាំវ័យក្មេងពិភពលោកឆ្នាំ២០២៦ របស់វេទិកា​សេដ្ឋកិច្ច​ពិភពលោក បានអញ្ជើញចូលរួមក្នុង​កម្មវិធីជួបជុំប្រចាំឆ្នាំលើកទី១៧ «Summer Davos» នៃវេទិកាសេដ្ឋកិច្ចពិភពលោក ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុង Dalian នៃសាធារណរដ្ឋប្រជាមានិតចិន។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមប្រធាន «ការជំរុញនវានុវត្តន៍ឱ្យកាន់តែទូលំទូលាយ» (“Innovating at Scale”) ដោយកម្មវិធីនេះបានប្រមូលផ្តុំថ្នាក់ដឹកនាំជាន់ខ្ពស់ប្រមាណ ១,៧០០នាក់ មកពីវិស័យធុរកិច្ច រដ្ឋាភិបាល ស្ថាប័នអប់រំ និងអង្គការសង្គមស៊ីវិល ដើម្បីផ្លាស់ប្តូរទស្សនៈអំពីអនាគតនៃកំណើនសេដ្ឋកិច្ចពិភពលោក។ កាន់តែពិសេសទៀតនោះ កម្មវិធីនេះត្រូវបានផ្តល់កិត្តិយសក្រោមអធិបតីភាពរបស់ ឯកឧត្តម លី ឈាង (H.E. Li Qiang) នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់អនុសាសន៍ជាទស្សនទាន​សំខាន់​​​ៗ​​ ស្តីពីអាទិភាពសេដ្ឋកិច្ច និងតួនាទីយ៉ាងសំខាន់របស់ប្រទេសចិនក្នុងសេដ្ឋកិច្ចសកលលោក ។

តំណាងឱ្យក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា ដោយធ្វើបទបង្ហាញអំពីវិស័យអាកាសចរណ៍របស់កម្ពុជា លោក ណម វិស្សុត ត្រូវបានអញ្ជើញឱ្យចូលរួមជាវាគ្មិន ដើម្បីចែករំលែកទស្សនៈ និងបទពិសោធន៍របស់

លោកនៅក្នុងវេទិកាក្រោមប្រធានបទ «វិធីសាស្រ្តផ្តត់ផ្គង់ផលិតផលនិងសេវាកម្មឆ្លើយតបនឹងតម្លៃសេដ្ឋកិច្ច» (Experiences​ as an Industry)។ នៅក្នុងឱកាសនោះ លោកបានលើកឡើងនូវទស្សនៈវិស័យពីប្រទេស កម្ពុជាស្តីពី «បទពិសោធន៍ផ្តល់សេវាកម្មឆ្លើយតបនឹងតម្លៃសេដ្ឋកិច្ច» (Economy of Experience) ដែលជា ប្រព័ន្ធអេកូឡូស៊ីមួយ ដែលវិស័យអាកាសចរណ៍ ទេសចរណ៍ បដិសណ្ឋារកិច្ច បច្ចេកវិទ្យា និងសេវាសាធារណៈ ត្រូវបានរួមបញ្ចូលគ្នា ដើម្បីលើកតម្កើនតម្លៃសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន ជាជាងការអភិវឌ្ឍវិស័យទោលណាមួយដាច់ដោយឡែកពីគ្នា។

ដោយផ្អែកលើដំណើរនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា លោកបានគូសបញ្ជាក់ថា ការពង្រឹងការផ្សារភ្ជាប់ ទំនាក់ទំនងឱ្យកាន់តែរឹងមាំ ការជំរុញនវានុវត្តន៍ និងកិច្ចសហការរវាងវិស័យផ្សេងៗ អាចផ្លាស់ប្តូរឧស្សាហកម្មនានាឱ្យទទួលយកនូវបទពិសោធន៍ក្នុងការផ្តល់សេវាកម្មកាន់តែរលូន ដែលមានសក្តានុពលខ្ពស់ក្នុងការទាក់ ទាញលំហូរវិនិយោគ ពង្រឹងវិស័យទេសចរណ៍ និងពន្លឿនកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។ ជាមួយគ្នានេះផងដែរ លោកក៏បានបញ្ជាក់ថា បច្ចេកវិទ្យាទំនើបៗដូចជា បញ្ញាសិប្បនិម្មិត (AI) មិនមែនជា គោលដៅចុងក្រោយនៃការអភិវឌ្ឍនោះទេ ប៉ុន្តែនេះគឺជាឧបករណ៍ជំនួយ និងជាកាតាលីករដ៏សំខាន់ ក្នុងការជួយកាត់បន្ថយភាពរអាក់រអួលនៅក្នុងប្រព័ន្ធអេកូឡូស៊ីនេះ ព្រមទាំងជួយសម្របសម្រួលកិច្ចសហប្រតិបតិ្តការឱ្យកាន់ តែរលូន ធ្វើសេចក្តីសម្រេចចិត្តកាន់តែមានប្រសិទ្ធភាព និងលើកតម្កើនតម្លៃសេដ្ឋកិច្ចឱ្យបានល្អប្រសើរ។

«យុគសម័យសេដ្ឋកិច្ចជំនាន់ក្រោយ នឹងមិនប្រណាំងប្រជែងលើគុណភាពផលិតផលឧស្សាហកម្មតែមួយមុខទៀត​នោះ​ទេ ប៉ុន្តែនឹងប្រណាំងប្រជែងលើបទពិសោធន៍ផ្តត់ផ្គង់ផលិតផលនិងសេវាកម្មជំនួសវិញ។ នៅពេល​ដែល​យើង​ផ្សារភ្ជាប់ វិស័យអាកាសចរណ៍ ទេសចរណ៍ បច្ចេកវិទ្យា និងសេវាសាធារណៈឱ្យ​ទៅជា​ប្រព័ន្ធអេកូឡូស៊ី​តែមួយ នោះយើងនឹង អាចបង្កើតឱកាសបានកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋ ពន្លឿន​ចរន្ត​សេដ្ឋកិច្ចឱ្យដើរកាន់​តែ​លឿន និងនាំមកនូវការរីកចម្រើនមួយដ៏គង់វង្សឋិតថេរចីរកាលថែមទៀតផង» ។

ក្រៅពីការអញ្ជើញចូលរួមជាវាគ្មិន លោក ណម វិស្សុត ក៏បានអញ្ជើញចូលរួមក្នុងពិធីពិសារអាហារពេលល្ងាច ជាលក្ខណៈពិសេសសម្រាប់ថ្នាក់ដឹកនាំ ដែលរៀបចំដោយក្រុមហ៊ុន Boston Consulting Group (BCG) ដោយមានការចូលរួមពីបណ្តាប្រធាននាយកប្រតិបត្តិសំខាន់ៗ មកពីស្ថាប័នធំៗជាច្រើន និងថ្នាក់ដឹកនាំជាន់ខ្ពស់មកពី ជុំវិញពិភពលោក។ ជាពិសេសជាងនេះទៅទៀត ជារបៀបវារៈនៃកម្មវិធីភាពជាអ្នកដឹកនាំសម្រាប់អ្នកដឹកនាំ​វ័យក្មេង​ពិភពលោកនៃវេទិកាសេដ្ឋកិច្ចពិភពលោក លោក ណម វិស្សុត ក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាចង្អៀតក្រោមវត្តមានរបស់ ឯកឧត្តម Nyam-Osor Uchral នាយករដ្ឋមន្ត្រីនៃប្រទេសម៉ុងហ្គោលី និងសមាជិកអ្នកដឹកនាំវ័យក្មេងពិភពលោក​ដទៃទៀត ដើម្បីផ្លាស់ប្តូរទស្សនៈទៅវិញទៅមកអំពីភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងការអភិវឌ្ឍសេដ្ឋកិច្ចនាពេលអនាគត។

ការចូលរួមចំណែកយ៉ាងសកម្មរបស់ក្រុមហ៊ុន អាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា នាពេលនេះ បានឆ្លុះបញ្ចាំងពី ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញការតភ្ជាប់ក្នុងតំបន់ ព្រមទាំងរួមចំណែកគាំទ្រដល់ចក្ខុវិស័យរយៈពេលវែង របស់កម្ពុជា ក្នុងការកសាងបទពិសោធន៍ផ្តល់សេវាកម្មឆ្លើយតបនឹងតម្លៃសេដ្ឋកិច្ច។ ដែលការតភ្ជាប់នេះ​នឹងបង្កើតជាចលករតែមួយរួមគ្នារវាងមនុស្សជាតិ វិស័យឧស្សាហកម្ម និងឱកាសថ្មីៗ ដើម្បីជំរុញកំណើន​សេដ្ឋកិច្ច​ប្រកប​ដោយនិរន្តរភាព ។

 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm