ក្រសួងការងារបន្តអំពាវនាវអតីតពលករត្រឡប់មកពីថៃ ងាកមកធ្វើការក្នុងស្រុក ខណៈរោងចក្រ សហគ្រាស​មានចំនួនកើនឡើងជាង​៦០០

2026/06/30 09:01:40 pm        121

អ្នកនាំពាក្យ​ក្រសួង​ការ​ងារ និងបណ្ដុះ​បណ្ដា​ល​វិជ្ជាជីវៈ នៅថ្ងៃទី៣០ ខែមិថុនានេះ បានអំពាវនាវដល់អ្នកស្វែងរកការងារ ជាពិសេសអតីតពលករងាកមកធ្វើការក្នុងស្រុកឱ្យបានច្រើន គ្រាដែលតម្រូវការកម្លាំងពលកម្មនៅតែបន្តមាន និងខណៈដែលក្រុមហ៊ុន រោងចក្រ សហ​គ្រា​សនៅកម្ពុជា ក៏មានការកើនឡើងដូចគ្នា។

មានប្រសាសន៍ប្រាប់ព័ត៍មាន ប៊ីធីវី តាមរយៈសារអេឡិចត្រូនិច លោក ស៊ុន មេសា អ្នកនាំពាក្យ​ក្រសួង​ការ​ងារ និងបណ្ដុះ​បណ្ដា​ល​វិជ្ជាជីវៈ បានឱ្យដឹងថា គិតក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៦នេះ ​សហ​គ្រា​ស ក្រុម​ហ៊ុន រោង​ចក្រថ្មីដែលបានចុះបញ្ជី​​នៅ​ក្រសួ​ងការ​ងារ និង​បណ្ដុះ​បណ្ដា​ល​វិជ្ជា​ជីវៈ មានចំនួន ៦៥០​សហគ្រាស ដែលធ្វើឱ្យ​មានកំណើន​កម្មករ​​និយោ​ជិត​​​បម្រើ​​​ការ​​​ងារ​​សរុប​​ចំនួនជាង ២,២លាននាក់។

លោកអ្នកនាំពាក្យ​ បានបន្តថា ​តាម​រ​យៈ​ការកំ​ណើននៃកា​របង្កើត​រោង​ចក្រ​ថ្មីៗ​នេះ នឹង​មាន​តម្រូវ​ការ​កម្លាំង​ពលក​ម្ម​ច្រើន ហើយ​ធ្វើឱ្យ​មាន​សន្ទុះ​នៃ​​ការ​បញ្ជា​ទិញ និង​ការ​នាំ​ចេញ​កើនឡើង​ល្អពី​មួយ​ថ្ងៃ​ទៅ​មួយ។ កត្តា​ទាំង​នេះ ដោយ​សារ​ស្ថិរ​ភាព​នៃ​បរិយា​កាស​វិនិ​យោ​គ ​និង​​ការ​រក្សា​បាន​​នូវភាព​​ប្រកួត​ប្រជែង​ដែល​​បាន​ទាក់​​ទាញ​ការវិនិ​យោគ​ថ្មីៗ​មកប​ន្ថែម​​ទៀត។ លោកបានសង្កត់ធ្ងន់ទៅលើ​កំណើន​​ទុន​​វិនិ​យោគ​ ​កំ​ណើ​ន​​រោងច​ក្រ​ និង​ការ​ងារនេះ គឺ​ឆ្លុះ​ប​ញ្ចាំ​ង​​​ពី​ភាព​​រឹង​មាំ​នៃ​​សេដ្ឋកិ​ច្ច​​កម្ពុជា​ ដែល​​កើត​​ចេញ​ពី​​គោល​​នយោ​បាយ​ត្រឹម​ត្រូវ​រ​បស់​​រាជរដ្ឋា​ភិបា​ល​អា​ណត្តិ​ទី៧​ ​ដែល​បា​ន​ធ្វើ​កំណែ​​ទម្រង់​​វិនិយោគ​​ឱ្យ​​មាន​ភា​ព​ងាយ​​ស្រួល​​ជាង​មុន​។ លោកបានបន្ថែមថា តាមរយៈគោលនយោ​បាយរ​បស់រា​ជ​រដ្ឋា​ភិបាល នីតិ​កាល​ទី៧ ឃើញថា មាន​កំណើន​នៃកា​រប​ង្កើត​រោង​ចក្រថ្មីៗ និងមាន​តម្រូវកា​រកម្លាំង​ពល​កម្ម​ច្រើន​ដែល​នេះ ដោយសង្ឃឹម​ថា សន្ទុះ​នៃកា​របញ្ជា​ទិញ និង​ការ​នាំចេញ នឹងមាន​ការកើនឡើ​ងល្អពី​មួ​យថ្ងៃ​ទៅ​មួយ​ថ្ងៃ។

អ្នកស្រី បូ ចាន់នី ជាកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់មួយ ស្ថិតនៅផ្លូវជាតិលេខ៣ ខណ្ឌដង្កោ រាជធានីភ្នំពេញ បាននិយាយដោយទទួលស្គាល់ថា សព្វថ្ងៃនេះការងារនៅក្នុងស្រុកមានច្រើនសម្បូរបែប ហើយរោងចក្រ ក៏មានការកើនឡើងដូចគ្នា។ ជាក់ស្តែងនៅតំបន់ដែលអ្នកស្រីធ្វើការរយៈពេលជាង ១០ឆ្នាំកន្លងមកនេះ មើលឃើញថា មានការបើកដំណើរថ្មីជាបន្តបន្ទាប់ ហើយតម្រូវការកម្លាំងពលកម្មក៏មានប្រកាសជ្រើសរើសបន្ថែមផងដែរ។

យោងតាម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បច្ចុប្បន្នតម្រូវការកម្លាំងពលកម្មនៅទូទាំងប្រទេសកម្ពុជា មានចំនួនជាង ៩ម៉ឺនកន្លែង លើគ្រប់វិស័យ។ សូមបញ្ជាក់ទៀតថា ក្រៅពីផ្តល់ឱកាសការងារនៅក្នុងស្រុក រាជរដ្ឋាភិបាលកម្ពុជា ក៏មានដែរយន្តការពង្រីកឱកាសការងារសម្រាប់ទីផ្សារនៅក្រៅប្រទេស ដើម្បីបើកឱកាសជូនអតីតពលករ និងប្រជាពលរដ្ឋសម្រាប់ជាជម្រើសបន្ថែមដើម្បីពង្រឹងជំនាញ និងចំណូលកាន់តែប្រសើរផងដែរ។

អត្ថបទ៖ ឈិត បូរ៉ាវី





 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        110
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        217
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        204

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm