អាជ្ញាធរ និងក្រុមគ្រូពេទ្យខណ្ឌដង្កោ ចុះចាក់វ៉ាក់សាំងជូនកម្មករ តាមការដ្ឋានសំណង់នៅពេលយប់

2022/04/29 07:47:08 pm        732

ភ្នំពេញ៖ ជាការបង្កភាពងាយស្រួលក្នុងការទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ អាជ្ញាធរខណ្ឌ ដង្កោ និងក្រុមគ្រូពេទ្យបាននឹងកំពុងដឹកនាំក្រុមការងារ ចុះចាក់វ៉ាក់សាំងជូនកម្មករសំណង់ ទាំងយប់ នៅតាមរាល់ការដ្ឋានសំណង់ទាំងអស់ក្នុងភូមិសាស្រ្តខណ្ឌរបស់ខ្លួន។

អាជ្ញាធរខណ្ឌដង្កោ និងក្រុមគ្រូពេទ្យជាច្រើនក្រុមកំពុងបន្តសកម្មភាពយ៉ាងសកម្មក្នុងការ ចុះចាក់​វ៉ាក់​សាំងជូនប្រជាពលរដ្ឋគ្រប់រូប។ មួយរយៈមកនេះ ក្រៅពីការចុះចាក់វ៉ាក់សាំង​នៅ​តាមរោងចក្រ និងតាមទីផ្សារ អាជ្ញាធរខណ្ឌ ​និងក្រុមគ្រូពេទ្យក៏បាននាំយកវ៉ាក់សាំង ដើម្បីចាក់ជូនកម្មករសំណង់​និងក្រុមគ្រួសារ នៅតាមការដ្ឋានសំណង់ទាំងអស់ក្នុងភូមិសាស្រ្តរបស់ខ្លួនផងដែរ។

ការចាក់ជូនកម្មករសំណង់នៅតាមការដ្ឋានសំណង់នេះ​ ធ្វើឡើងជារៀងរាល់យប់ ក្រោយពី​កម្មករបញ្ចប់ការងារប្រចាំថ្ងៃរបស់ខ្លួន។

ជាក់ស្ដែងថ្ងៃទី ២៨ ខែមេសាម្សិលម៉ិញនេះ អាជ្ញាធរខណ្ឌ និងក្រុមគ្រូពេទ្យបានចុះចាក់វ៉ាក់សាំង​ជូនកម្មករសំណង់ នៅការដ្ឋានសំណង់ចំនួន ៣ផ្សេងគ្នា ដោយមានវត្តមានអ្នកមកទទួល​ការ​ចាក់វ៉ាក់សាំង​ជាច្រើនរយនាក់។

តាមការបញ្ជាក់របស់លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ លើកឡើងថា គិតចាប់ពីពេលការចុះ​ចាក់វ៉ាក់សាំង​នៅតាមទីតាំងដោយផ្ទាល់ ​របស់ក្រុមគ្រូពេទ្យជាច្រើននៅទីតាំងផ្សេងគ្នាមកនេះ គឺ​សម្រេចការចាក់បានប្រមាណជិត ១ម៉ឺននាក់។

ចំពោះកម្មករសំណង់ទាំងប្រុសស្រី ដែលទទួលការចាក់វ៉ាក់សាំងក្នុងទីតាំងការដ្ឋានសំណង់របស់​ខ្លួន​លើកឡើងជាភាពសប្បាយចិត្ត ដែលទទួលបានការយកចិត្តទុកដាក់ និងមានការសម្រួល​ចុះ​មកចាក់វ៉ាក់សាំងដល់ទីតាំងធ្វើការដោយផ្ទាល់។

បច្ចុប្បន្ននេះ ទីតាំងចាក់វ៉ាក់សាំងមានកាន់តែច្រើនដើម្បីផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ។ ជាក់ស្ដែងក្រុមគ្រូពេទ្យ បានចុះចាក់វ៉ាក់សាំងដោយផ្ទាល់ នៅតាមរោងចក្រ ​ទីប្រជុំជន ទីផ្សារ សាលារៀន និងការស្ពាយវ៉ាក់សាំងចុះចាក់ដល់តាមខ្នងផ្ទះ។ ​ជាការវិវត្តិថ្មីពាក់ព័ន្ធនឹង ជំងឺ​រាតត្បាតកូវីដ-១៩នេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចដកចេញកាតព្វកិច្ចពាក់ម៉ាស​ទូទាំង​ប្រទេស នៅទីតាំងបើកចំហរផងដែរ៕ អត្ថបទ៖ គឹមហុក


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        193
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm