បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ថៃ ត្រូវបានចាប់ខ្លួន នៅអូស្ត្រាលី ក្រោយ​រកឃើញគ្រឿង​ញៀន​ក្នុងកាបូប

2026/06/30 11:07:18 pm        85

នគរបាល​សហព័ន្ធអូស្ត្រាលីបានឲ្យ​ដឹង​ថា បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ថៃមួយ​រូប ត្រូវបានចោទប្រកាន់ពីបទនាំចូលគ្រឿង​ញៀនជាង ១គីឡូក្រាម ចូលក្នុង​ទឹក​ដី​របស់​ប្រទេសអូស្ត្រាលី បន្ទាប់ពីមន្ត្រីគយបានរកឃើញគ្រឿងញៀនលាក់ទុកក្នុងកាបូបកាន់​ដៃ​។

នគរបាល​បាន​បញ្ជាក់​ថា នារី​អាយុ ២៦ឆ្នាំរូបនេះ ដែលក្រុមហ៊ុនអាកាសចរណ៍ជាតិថៃ គឺ Thai Airways បានប្រាប់​ថា កំពុងធ្វើការជាអ្នកបម្រើលើយន្តហោះ នៅពេលដែលរូប​នាង​ទៅ​ដល់អាកាសយានដ្ឋានមែលប៊ន (Melbourne Airport) កាល​ពី​ថ្ងៃទី២៥ ខែមិថុនា មានកាបូប​កាន់ដៃ​ចំនួន ១២ ត្រូវបានត្រួតពិនិត្យដោយមន្ត្រីព្រំដែន។

គ្រឿង​ញៀន​ ដែលត្រូវបានរកឃើញលាក់ទុកនៅ​ក្នុងកាបូប​ទាំង​នោះ​ ត្រូវបាន​ប៉ាន់ប្រមាណថា មាន​​តម្លៃ ៥០០.០០០ដុល្លារអូស្ត្រាលី (ប្រមាណ ៣៤៤.០០០ដុល្លារអាមេរិក)។

នារី​រូបនេះប្រឈមនឹងបទ​ចោទ​ការនាំចូល ១ករណី និង ១ករណីទៀតពីបទកាន់កាប់គ្រឿងញៀនដែលគ្រប់គ្រងដោយព្រំដែន ក្នុងបរិមាណដែលអាចលក់បាន​។ ការចោទប្រកាន់ករណី​នីមួយៗ ត្រូវ​ផ្តន្ទាទោសជាប់ពន្ធនាគារអតិបរមា ២៥ឆ្នាំ។ រូប​នាងត្រូវបានឃុំខ្លួនកាលពី​ថ្ងៃទី២៦ ខែមិថុនា ហើយត្រូវចូលបង្ហាញខ្លួន នៅចំពោះមុខតុលាការ Melbourne Magistrates’ Court នៅថ្ងៃទី១៤ ខែកញ្ញា៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        53
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        52
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm