នគរបាលតាម​រក​ជនរត់គេចខ្លួន បន្ទាប់ពីការផ្ទុះ នៅ Monaco ធ្វើឱ្យមនុស្សជាច្រើននាក់រងរបួស

2026/06/30 11:14:19 pm        70

មន្ត្រីមូលដ្ឋានមួយរូបបានឱ្យ​ដឹង​ថា នគរបាល នៅរដ្ឋ​ Monaco និងប្រទេសជិតខាងបារាំង កំពុងតាម​ស្វែងរកបុរសម្នាក់ ដែលត្រូវបាន​សង្ស័យថា បានបំផ្ទុះគ្រាប់បែកកែច្នៃ​ នៅភាគ​កណ្តាលនៃដែន​ដី​តំបន់​​មេឌីទែរ៉ាណេមួយ​នេះ​ កាល​ថ្ងៃចន្ទ (ទី២៩ ខែមិថុនា ឆ្នាំ២០២៦) ជាហេតុការណ៍ដែល​បានធ្វើឱ្យមនុស្សជាច្រើននាក់រងរបួស។

លោក Christophe Mirmand រដ្ឋមន្ត្រីរបស់​រដ្ឋ Monaco បានប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយ​ BFM TV ថា ជនរងគ្រោះ ២នាក់ បានរងរបួសគំរាម​កំហែង​ដល់​ជីវិត​។ ចំណែក​ក្រសួងមហាផ្ទៃបារាំងបានឲ្យ​ដឹង​ថា សេវាសង្គ្រោះបន្ទាន់បារាំងត្រូវបានដាក់បញ្ជូន​ទៅ​កន្លែងកើតហេតុ ដើម្បីផ្តល់ជំនួយ ហើយប្រតិបត្តិការនគរបាល​រួមគ្នា កំពុងដំណើរការ ដើម្បីតាមរក​ជនរត់គេចខ្លួន។

លោក Mirmand បានប្រាប់បណ្ដាញ​ព័ត៌មានបារាំងថា «មិនធ្លាប់មានហេតុការណ៍បែបនេះកើតឡើងនៅក្នុងតំបន់នេះពីមុនមកទេ»។

ការផ្ទុះនេះបានកើតឡើងមុនម៉ោង ៩យប់ (ម៉ោង​ក្នុង​ស្រុក​​) នៅភាគ​កណ្តាលរដ្ឋ Monaco។ សារព័ត៌មាន​បារាំង Le Figaro បានចុះផ្សាយ​ថា រូបភាពវីដេអូឃ្លាំមើល បានបង្ហាញឲ្យ​ឃើញ​ពីបុរសម្នាក់ទម្លាក់កាបូបស្ពាយ នៅច្រកចូលអគារលំនៅឋាន​មួយកន្លែង​ មុនពេលមានការផ្ទុះឡើង​៕

អត្ថបទដែលទាក់ទង

អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm        1
ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm        1
ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm