ធនាគារពិភពលោកនឹងបោះបង់គោលដៅផ្តល់ប្រាក់កម្ចី ៤៥% ដល់គម្រោងបម្រែ​បម្រួល​អាកាសធាតុ

2026/06/30 11:29:25 pm        53

​​ធនាគារពិភពលោក (WB) បានឱ្យដឹង​​កាលពី​ថ្ងៃចន្ទ (ទី២៩ ខែមិថុនា ឆ្នាំ២០២៦) ថា ខ្លួននឹង «ទម្លាក់​ចោល​​» គោលដៅពី​មុនរបស់ខ្លួន ក្នុងការលៃ​ទុក​ធនធាន ដើម្បី​ផ្តល់ប្រាក់កម្ចីប្រចាំឆ្នាំចំនួន ៤៥ភាគរយដល់គម្រោងដែលផ្ដល់​អត្ថប្រយោជន៍រួម ទាក់ទងនឹងអាកាសធាតុ ប៉ុន្តែនឹងពង្រីកផែនការសកម្មភាពបម្រែបម្រួល​អាកាសធាតុរយៈពេលយូររបស់ខ្លួន ដែលគ្រោងផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនានេះ​។

ធនាគារអភិវឌ្ឍន៍មួយ​នេះ​ ដែលស្ថិតនៅក្រោមសម្ពាធពីរដ្ឋបាលលោកប្រធានធិបតី Donald Trump ឱ្យបោះបង់ចោលគោលដៅផ្តល់ប្រាក់កម្ចីពាក់​ព័ន្ធ​នឹង​អាកាសធាតុ ដែលត្រូវបាន​អនុម័តអំឡុងរដ្ឋបាលរបស់​លោក Joe Biden ក្នុងឆ្នាំ២០២៣ បានឲ្យ​ដឹង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងបញ្ចប់ទាំង​ស្រុងនូវ​ការប្តូរ​ទៅផ្តោតលើលទ្ធផលផ្តល់​ប្រាក់កម្ចី ជាជាងគោលដៅដាក់​បញ្ចូល។

ប្រមុខធនាគារពិភពលោក លោក Ajay Banga ដែលដំបូងឡើយត្រូវបានប្រគល់​ភារកិច្ច​ឲ្យបង្កើន​​​ធនធានផ្តល់ប្រាក់កម្ចីអាកាសធាតុបន្ថែមទៀតពី​​តារាងតុល្យការរបស់ធនាគារ បានប្តូរការផ្តោតរបស់លោកទៅ «ការអភិវឌ្ឍឆ្លាតវៃ» ដែលមានគោលបំណងជំរុញឱកាសការងារ ខណៈពេលដែលនៅតែផ្តល់អត្ថប្រយោជន៍ទាក់ទងនឹងអាកាសធាតុ ដូចជាកសិកម្មធន់នឹងគ្រោះរាំងស្ងួត ឬហេដ្ឋារចនាសម្ព័ន្ធធន់នឹងព្យុះ និងថាមពលកកើតឡើងវិញដែល​សមស្រប។

ធនាគារពិភពលោក បានបន្ថែម​ថា តាមសំណើរបស់ក្រុមប្រឹក្សាភិបាលប្រតិបត្តិរបស់ស្ថាប័ន​ ក្រុមវាយតម្លៃឯករាជ្យរបស់ស្ថាប័ន​ផ្តល់ប្រាក់កម្ចីមួយនេះ នឹងធ្វើការពិនិត្យឡើងវិញនូវផែនការសកម្មភាពបម្រែបម្រួល​អាកាសធាតុ (CCAP) ដោយ​គ្រោងការនេះ​ត្រូវបានអនុម័តជាលើកដំបូងនៅក្នុងផែនការ​ ៥ឆ្នាំដែល​មាន​ការ​កែសម្រួល​​ជាប់រហូត​ ក្នុងឆ្នាំ២០១៦៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        26
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        25
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        37

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm