សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត

2026/07/01 01:11:55 am        190

ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ លឿង តាមក្វាង (Lương Tam Quang) រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ។ ក្នុងឱកាសនោះ សម្ដេចតេជោ បានគាំទ្រ ការឱ្យ កម្ពុជា-វៀតណាម ចៀសវាងការប្រើប្រាស់កម្លាំងនៅប្រទេសមួយ ប្រឆាំងប្រទេសមួយ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា ជាកិច្ចចាប់ផ្តើមសម្តេចតេជោ បានស្វាគមន៍ចំពោះឯកឧត្តម និងគណៈប្រតិភូមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី២ រវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា រដ្ឋមន្ត្រីក្រសួងសន្តិសុខឡាវ និងរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ដែលធ្វើឡើងនៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ អបអរសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីលើកទី២ដែលបញ្ចប់ទៅនៅថ្ងៃនេះ។ នៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ លឿង តាងក្វាង បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ដែលបានអនុញ្ញាតអោយឯកឧត្តម និងប្រតិភូបានចូលជួបសម្តែងការគួរសមនៅឱកាសនេះ។ ឯកឧត្តមបានលើកឡើងថា លទ្ធផលនៃកិច្ចប្រជុំមហាផ្ទៃថ្នាក់រដ្ឋមន្ត្រីលើកទី២ ដែលធ្វើឡើងនៅប្រទេសកម្ពុជានេះ បានបង្ហាញយ៉ាងច្បាស់នូវចំណងមិត្តភាពរវាងប្រទេសទាំង៣កម្ពុជា​ វៀតណាម ឡាវ ជាពិសេស មិត្តភាពរវាងកម្ពុជា និងវៀតណាម។

ឯកឧត្តម នាយឧត្តមសេនីយ៍ លឿង តាមក្វាង បញ្ជាក់ថា កម្ពុជា និង វៀតណាម មានទំនាក់ទំនងជាប្រពៃណីនឹងគ្នា ដូច្នេះបញ្ហាទាក់ទងនឹងសន្តិសុខ ប្រទេសទាំង២ ត្រូវតែជួយគាំទ្រគ្នាទៅវិញទៅមក ដែលជាកត្តាសំខាន់ក្នុងការធានាបាននូវសន្តិសុខរវាងប្រទេសទាំង២។ បន្ថែមពីលើនោះ ឯកឧត្ដម ក៏បានបន្ថែមថា ចំពោះសន្តិសុខក្នុងការប្រយុទ្ធប្រឆាំងទៅនឹងកម្លាំងណាមួយដែល ប្រើប្រាស់ទឹកដីម្ខាងហើយប្រឆាំងទៅនឹងប្រទេសមួយទៀត ដែលប្រទេសកម្ពុជា វៀតណាម ក៏ដូចជាឡាវ រួមសាមគ្គីគ្នាធ្វើកិច្ចការងារនេះដើម្បីកុំឱ្យមានភាពអសន្តិសុខកើតឡើង។

 ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការពេញចិត្ត និងគាំទ្រចំពោះការលើកឡើងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ លឿង តាមក្វាង ដែលសម្ដេចបានសង្កត់ធ្ងន់ថា ចំណុចដែលចៀសវាងឱ្យបាននោះគឺ ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត។ ឧទាហរណ៍ដូចជាការប្រើកម្លាំងនៅទឹកដីប្រទេសវៀតណាម ប្រឆាំងទៅនឹងកម្ពុជាហើយ ឬ ប្រើកម្លាំងនៅទឹកដីប្រទេសកម្ពុជា ប្រឆាំងទៅនឹងវៀតណាម ដែលនេះជាចំណុចសហការគ្នារវាងប្រទេសទាំង២ ធ្វើយ៉ាងណា កុំឱ្យមានករណីនេះកើតឡើង។

 បន្ថែមលើនេះ សម្ដេចតេជោ បានជំរុញប្រទេសទាំង២ ពិសេសអាជ្ញាធរនៅតាមមូលដ្ឋាននៅតាមបណ្ដាព្រំដែនកម្ពុជា-វៀតណាម សហការគ្នាជាប្រចាំដើម្បីធានាឱ្យបានសន្តិសុខតាមព្រំដែន ពោលជាព្រំដែនមិត្តភាព សន្តិភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍរួមគ្នា ដែលអំណោយផលដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម។ សម្ដេចតេជោ ក៏សង្កត់ធ្ងន់ទៅលើការរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងចេតនាបំបែកបំបាក់នូវទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម៕ អត្ថបទ ៖ វីរះ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        79
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        167
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm