រដ្ឋមន្ត្រីការបរទេសចិន នឹងទៅ​ទស្សនកិច្ច នៅ​ប្រទេស​អឺរ៉ុប​ខាងជើង​ នាសប្តាហ៍នេះ ដើម្បីពង្រឹងទំនាក់ទំនង

2026/07/01 01:28:53 am        52

រដ្ឋមន្ត្រីការបរទេសចិន នឹងធ្វើទស្សនកិច្ចជាផ្លូវការ នៅ​​ប្រទេសអឺរ៉ុបខាង​ជើង​ចំនួន ៤ នា​សប្តាហ៍នេះ ខណៈដែលទីក្រុងប៉េកាំងកំពុងស្វែងរកការចូលរួមនយោបាយកាន់តែស៊ីជម្រៅ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយតំបន់នេះ ស្រប​ពេលមានការប្រែប្រួលនៃសក្ដានុភាពភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសកល​។

អ្នកនាំពាក្យក្រសួងការបរទេស លោក Guo Jiakun បាននិយាយនៅ​ថ្ងៃអង្គារ (ទី៣០ ខែមិថុនា ឆ្នាំ២០២៦) នេះថា លោក Wang Yi នឹងបំពេញ​ទស្សនកិច្ចនៅ​ដាណឺម៉ាក ស៊ុយអែត ហ្វាំងឡង់ និងន័រវ៉ែស នៅថ្ងៃទី ២-៨ ខែកក្កដា តាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសនៃ​ប្រទេស​ទាំងនោះ​។

លោក Guo បានឲ្យដឹង​ទៀត​ថា ប្រទេសទាំង ៤នេះ គឺជាស្ថិត​ក្នុងចំណោមប្រទេសអឺរ៉ុបដំបូងគេ ដែលទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន និងបង្កើតទំនាក់ទំនងការទូត ដែលផ្តល់ឱ្យភាគីទាំង២ នូវ «ប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅនៃចំណងមិត្តភាព»។

លោកបានបន្ថែម​ថា ទំនាក់ទំនងជាមួយ​ប្រទេស​ទាំង​នេះ បានអភិវឌ្ឍជាលំដាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយកិច្ចសហប្រតិបត្តិការបានពង្រីកក្នុង​ផ្នែក​ការ​​ផ្លាស់ប្តូរបៃតង ពាណិជ្ជកម្ម ការវិនិយោគ និងនវានុវត្តន៍​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ភាគីទាំង២ ក៏មានការឯកភាពគ្នាយ៉ាងទូលំទូលាយ លើការគាំទ្រពហុភាគីនិយម ពាណិជ្ជកម្មសេរី និងការដោះស្រាយបញ្ហាបម្រែបម្រួល​អាកាសធាតុ។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ច នៅប្រទេសទាំង​នេះ​ លោក Wang នឹងធ្វើកិច្ចពិភាក្សាជាមួយសមភាគី​របស់លោក ស្ដីពី​ទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិដែលមាន​ផលប្រយោជន៍ឱ្យ​គ្នា​ទៅវិញទៅមក៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        44
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        31
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm