ការស្ថាបនានិងស្តារហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទគឺជាការធ្វើពិពិធកម្មសេដ្ឋកិច្ចជូនពលរដ្ឋ

2026/07/01 01:29:18 am        115

ឯកឧត្តម ប៊ុន ចន្ទវណ្ណៈ រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទបានបញ្ជាក់ថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពលើកការងារលើកកម្ពស់គុណភាព ការស្ថាបនា និងស្តារហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ ព្រោះវាជាការធ្វើពិពិធកក្មសេដ្ឋកិច្ច ក្នុងគោលបំណងលើកម្ពស់ ជីវភាព សុខភាព និងការរស់នៅរបស់ប្រជាជន ប្រកបដោយភាពធន់ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិកាន់តែប្រសើរឡើង។

ការលើកឡើងរបស់ឯកឧត្តម ធ្វើឡើងនៅក្នុងពិធីបើកការដ្ឋានជួសជុលស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែ ប្រវែង៣០០០ម៉ែត្រ ទទឹក៨ម៉ែត្រ ស្ថាបនាស្ពានបេតុង១កន្លែង ប្រវែង៦០ម៉ែត្រ ទទឹង៨ម៉ែត្រ ផ្លូវបេតុងសងខាងក្បាលស្ពានប្រវែង១០០ម៉ែត្រ ទទឹង៨ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ ក្នុងភូមិកោះស្លា ឃុំត្រពាំងភ្លាំង ទៅភូមិត្រពាំងបី ឃុំតាកែន ស្រុកឈូក ខេត្តកំពត នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងអំណរគុណដល់ក្រសួងអភិវឌ្ឍន៍​បទ ពិសេសរាជរដ្ឋាភិបាលដែលបានផ្តល់អំណោយដ៏ថ្លៃថ្លានេះ និងបានស្នើដល់អាជ្ញាធរមូលដ្ឋានជួយសហការជាមួយក្រុមការងារសាងសង់ ធ្វើយ៉ាងណាឲ្យដំណើរការសាងសង់ប្រព្រឹត្តទៅ បានដោយរលូន ។

ពលរដ្ឋ និងសិស្សានុសិស្សបានសម្តែងសេចក្តីត្រេកអរចំពោះសមិទ្ធផលថ្មីនេះ ព្រោះពួកគេរំពឹងថា ក្រោយពេលផ្លូវ និងស្ពានស្ថាបនារួច នឹងបង្កភាពងាយស្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជួនកសិផលទៅកាន់ទីផ្សារ ចំណេញពេលវេលា និងថវិកា ការរស់នៅក៏កាន់តែប្រសើរជាងមុន។ 

សូមបញ្ជាក់ថា នៅឆ្នាំ២០២៦នេះ ខេត្តកំពតបានទទួលអំណោយជា គម្រោងស្ថាបនាស្ពានបេតុងវែង៦០ម៉ែទ្រ ទទឹង៨ម៉ែត្រ ពីរាជរដ្ឋាភិបាល ចំនួន ៣ទីតាំង មានស្ពានដំរីផុងនៅស្រុកទឹកឈូ ស្ពាននៅភូមិអន្លង់ ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស និងស្ពាននៅភូមិកោះស្លា ឃុំត្រពាំាងភ្លាំង ស្រុកឈូកដែលបានបើកការដ្ឋាននៅពេលនេះ៕ ដោយ ៖ អាន សារីម


 

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        9
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        219
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm