ជនជាតិអាមេរិក ១៦២លាននាក់ ប្រឈមកម្ដៅ​ក្ដៅ​ខ្លាំង រួមនឹង​ចំហេះ​ព្រៃបន្ត​រាលដាល​ នៅភាគខាងលិចប្រទេស​

2026/07/01 01:31:25 am        111

ជនជាតិអាមេរិកជិត ១៦២លាននាក់ មកពី ៣៥រដ្ឋ កំពុងស្ថិតក្រោមការជូនដំណឹង អំពីអាកាសធាតុ​​ក្ដៅ​ខ្លាំង ខណៈដែលចំហេះ​ព្រៃដ៏អាក្រក់ នៅតែបន្តឆប​ឆេះ នៅភាគខាងលិចរបស់​សហរដ្ឋអាមេរិក ដោយកម្ដៅ​ត្រូវបានគេរំពឹងថា នឹងក្ដៅ​កាន់តែខ្លាំងឡើង អំឡុងសប្តាហ៍នេះ។

ទីក្រុងនានា ក្នុងតំបន់ហានិភ័យ រួមមានទីក្រុង Boston, New York, Philadelphia, Baltimore, Washington, Chicago, Minneapolis, St. Louis, Nashville, Atlanta, Orlando និង Cleveland។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ​ ​​NBC News ដោយដកស្រង់សម្តីរបស់ទីភ្នាក់ងារ​អាកាសធាតុជាតិ។

កម្ដៅ​ទំនងជានៅតែបន្តគ្រប​ដណ្ដប់​លើ​ទូទាំងភាគកណ្តាលសហរដ្ឋអាមេរិក នៅសប្តាហ៍នេះ ដោយរាលដាល​ទៅ​ដល់ភាគឦសាន ចាប់ពីថ្ងៃពុធ (ទី១ ខែកក្កដា ឆ្នាំ២០២៦) និងមានរយៈពេលរហូតដល់ថ្ងៃឈប់សម្រាក នៅ​ចុងសប្តាហ៍​។

ហានិភ័យ​ក្ដៅ​ខ្លាំង នៅតែបន្ត ដោយកម្ដៅ​ពេល​យប់​រឹតតែ​ក្ដៅ​ និងធ្វើ​ឲ្យ​​សុខភាពកាន់​តែ​គ្រោះ​ថ្នាក់​។ អាកាស​ធាតុ​ក្ដៅ​ខ្លាំង​បំផុត​ ត្រូវបានគេរំពឹងមាន​នៅថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍ នៅទូទាំងតំបន់ Midwest, Great Lakes, mid-Atlantic និង​ Northeast ដោយមាន​កំណត់ត្រាប្រចាំថ្ងៃជិត ១០០ហ្វារិនហៃ (ជិត ៣៨អង្សាសេ)​ ដែលអាចស្មើគ្នា ឬបំបែកកំណត់ត្រា នៅថ្ងៃទី៤ ខែកក្កដា។

ទីក្រុង New York អាចឡើងដល់ ៩៥ហា្វរិនហៃ​ (៣៥អង្សាសេ) នៅថ្ងៃសុក្រ ដោយមាន​សន្ទស្សន៍កម្ដៅ​ ១០៦ហ្វារិនហៃ​ (៤១អង្សាសេ)។ ទីក្រុងវ៉ាស៊ីនតោន និង Raleigh រដ្ឋ North Carolina អាចឡើងដល់ ១០៣ហ្វារិនហៃ (៣៩អង្សាសេ) ដោយ​មាន​សន្ទស្សន៍កម្ដៅប្រហែល ១០៨ហ្វារិនហៃ (៤២អង្សាសេ) និង ១០៧ហ្វារិនហៃ (៤២អង្សាសេ)។

ទន្ទឹមនឹងនេះ ចំហេះ​ព្រៃបានរាលដាលពាសពេញផ្នែកខាងក្នុងនៃភាគខាងលិចសហរដ្ឋអាមេរិក កាល​ពី​ចុងសប្តាហ៍ ជាពិសេសនៅរដ្ឋ Utah និង​ Colorado ។ មនុស្សប្រហែល ២លាននាក់ ស្ថិតក្រោមការព្រមានអំពីអគ្គិភ័យ កាល​ពី​ថ្ងៃចន្ទ នៅទូទាំងរដ្ឋ Arizona, Colorado, New Mexico, Utah និងផ្នែកខ្លះនៃរដ្ឋ Wyoming, South Dakota​ និង Nebraska៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        15
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        81
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm