ទីភ្នាក់ងារពាណិជ្ជកម្ម UN៖ វិបត្តិ​​ច្រកសមុទ្រ Hormuz អាចប៉ះពាល់សេដ្ឋកិច្ចងាយរងគ្រោះ រយៈពេល​យូរ

2026/07/01 02:36:23 am        52


ទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UN) បានព្រមាននៅ​ថ្ងៃអង្គារ (ទី៣០ ខែមិថុនា ឆ្នាំ២០២៦) នេះ​ថា ខណៈពេលដែលការបើកច្រកសមុទ្រ Hormuz ឡើងវិញ នឹងនាំមកនូវការធូរស្បើយភ្លាមៗ ចំពោះ​ទីផ្សារថាមពល សេដ្ឋកិច្ចដែលងាយរងគ្រោះ នៅតែស្ថិតក្នុងហានិភ័យ ដោយសារ​ការកើនឡើងរយៈពេល​យូរ​ សម្រាប់​ការ​ចំណាយ​លើ​តម្លៃ​អាហារ និងប្រេងឥន្ធនៈ។

សន្និសីទអង្គការសហប្រជាជាតិ​ ស្តីពីពាណិជ្ជកម្ម និងការ​អភិវឌ្ឍ (UNCTAD) បានលើក​ឡើង​នៅក្នុងរបាយការណ៍ថ្មីមួយថា ប្រព័ន្ធអាហារ និងដឹកជញ្ជូន ទំនងជាចំណាយពេលយូរជាងទីផ្សារថាមពល ដើម្បីងើបឡើងវិញ ខណៈដែលខ្សែច្រវាក់ផ្គត់ផ្គង់ដែលរងផលប៉ះពាល់ ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីកំណត់ឡើងវិញ បន្ទាប់ពីមាន​ការរំខានយ៉ាងធ្ងន់ធ្ងរជាង ១០០ថ្ងៃ ចំពោះការដឹកជញ្ជូនតាមផ្លូវទឹកយុទ្ធសាស្ត្រនេះ​។

ច្រកសមុទ្រនេះ ដែលជាធម្មតាដឹកជញ្ជូនប្រហែល ១ភាគ៥ នៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នសកល ត្រូវបានរារាំង​យ៉ាងមានប្រសិទ្ធភាព អំឡុង​ជម្លោះបង្កឡើងដោយការវាយប្រហាររួមគ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ កាល​ពី​ចុងខែកុម្ភៈ។

UNCTAD បាន​ឱ្យ​ដឹង​បន្ត​ថា ទោះបីជាប្រេងឆៅ Brent បានធ្លាក់ចុះយ៉ាងខ្លាំងមកត្រឹមតម្លៃ​ប្រហែល ៧៣ដុល្លារ ក្នុងមួយបារ៉ែល ជិតដល់កម្រិតមុនជម្លោះ បន្ទាប់ពីកិច្ចព្រមព្រៀងបណ្តោះអាសន្ន រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ក៏ដោយ ក៏​ចំណាយ​ខ្ពស់​លើ​ប្រេងឥន្ធនៈ ឧស្ម័ន និងជី អាចបន្តប៉ះពាល់​បន្តិចម្ដងៗដល់ផលិតកម្មកសិកម្ម ថ្លៃដើមដឹកជញ្ជូន និងថវិកាគ្រួសារ។

បណ្ដាប្រទេស​មាន​សេដ្ឋកិច្ចងាយរងគ្រោះ នៅតែប្រឈម​នឹង​ការ​ប៉ះពាល់​ជាពិសេស ដោយសារ​វិបត្តិតម្លៃប្រេង និងជី ខណៈដែលតម្លៃអាហារឡើង​ខ្ពស់ជាលំដាប់​ អាចដាក់សម្ពាធបន្ថែមទៀត លើគ្រួសារក្រីក្រ។ UNCTAD បានបន្ថែម​ថា ការកើនឡើង ៥ភាគរយនៃតម្លៃអាហារ អាចបង្កើនហានិភ័យធ្វើ​ឲ្យ​កុមារខ្វះ​អាហារូបបត្ថម្ភធ្ងន់ធ្ងរ​​៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        7
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        55
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm