កូរ៉េខាងត្បូង និងអ៊ុយក្រែន ធ្វើកិច្ចពិភាក្សា «ប្រកប​ដោយ​ការ​ស្ថាបនា» អំពីទាហាន​កូរ៉េខាងជើង

2026/07/01 03:18:37 am        45

ទីក្រុងសេអ៊ូល បាន​ឱ្យដឹង​ថា ប្រទេស​កូរ៉េខាងត្បូង និងអ៊ុយក្រែន បានធ្វើកិច្ចពិភាក្សា «ប្រកប​ដោយ​ការ​ស្ថាបនា» នៅថ្ងៃអង្គារ (ទី៣០ ខែមិថុនា ឆ្នាំ២០២៦) នេះ អំពីជោគវាសនារបស់ទាហានកូរ៉េខាងជើង ២រូបដែលត្រូវបានចាប់ខ្លួន ខណៈពេលដែល​កំពុងចូល​រួម​ប្រយុទ្ធជាមួយ​ប្រតិបត្តិការ​របស់​រុស្ស៊ី។

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Hyun និងសមភាគីអ៊ុយក្រែន លោក Andrii Sybiha បានពិភាក្សាអំពីបញ្ហានេះ ក្នុងអំឡុងពេលមាន​ជំនួប នៅទីក្រុងសេអ៊ូល។

ទាហានទាំង​ ២រូប​នោះ​ ត្រូវបានចាប់ខ្លួនដោយកងកម្លាំងអ៊ុយក្រែន កាលពីខែមករាឆ្នាំមុន ខណៈពេលកំពុងប្រយុទ្ធជួយ​រុស្ស៊ី នៅក្នុងតំបន់ Kursk។ កូរ៉េខាងជើង និងរុស្ស៊ី បានទាមទារឱ្យមានការបញ្ជូនទាហានទាំង ២នាក់ត្រឡប់ទៅវិញ ប៉ុន្តែក្រុមសិទ្ធិមនុស្ស និងអ្នកជំនាញ បានព្រមានថា ពួកគេអាចប្រឈមនឹងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ប្រសិនបើពួកគេត្រឡប់ទៅទីក្រុងព្យុងយ៉ាងវិញ។

ទាហានទាំង ២នាក់​ បានសុំឱ្យបញ្ជូនទៅកូរ៉េខាងត្បូង។ ទីក្រុងសេអ៊ូលកំពុងស្វែងរកការបញ្ជូន​ពួកគេ ដោយផ្អែកលើមូលដ្ឋានថា ពួកគេជាពលរដ្ឋនៃសាធារណរដ្ឋកូរ៉េតែមួយ ដែលបានពណ៌នានៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន។

អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង បានប្រាប់អ្នកសារព័ត៌មានថា រដ្ឋមន្ត្រីទាំង២ «បានចូលរួមក្នុងការពិភាក្សាប្រកបដោយការ​ស្ថាបនា» អំពី​អនាគតរបស់ទាហាន​ទាំង​ ២រូប នៅថ្ងៃអង្គារនេះ​។ ពួកលោក​បានយល់ស្រប​ធ្វើ​ការ​ងារ​ដោយ​គោរព​តាម​ «ច្បាប់អន្តរជាតិ និងគោលការណ៍មនុស្សធម៌»។

អ្នកនាំពាក្យរូបនេះបានបន្ថែម​ថា «រដ្ឋាភិបាលនឹងបន្តកិច្ច​ប្រឹងប្រែងផ្នែកការទូត ដើម្បីជំរុញ និងដោះស្រាយបញ្ហាអ្នកទោសសង្គ្រាម ឬឈ្លើយ​សឹកជនជាតិ​កូរ៉េខាងជើង»៕


អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        86
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        75
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm