Tuchel ព្រមានអង់គ្លេសកុំមើលស្រាលកុងហ្គោមុនជំនួបវគ្គ ៣២ ក្រុមចុងក្រោយបាល់ទាត់ពិភពលោក

2026/07/01 12:46:59 pm        161

លោក Thomas Tuchel អ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេស បានអំពាវនាវឱ្យកូនក្រុមរក្សាការផ្តោតអារម្មណ៍ និងកុំមានទំនុកចិត្តហួសហេតុ មុនការប្រកួតទល់នឹងក្រុមជម្រើសជាតិ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោក្នុងវគ្គ ៣២ ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។

ទោះបីអង់គ្លេសត្រូវបានគេចាត់ទុកថាជាក្រុមមានប្រៀបយ៉ាងច្បាស់ក្នុងការប្រកួតដែលនឹងធ្វើឡើងយប់នេះ ក៏ដោយ លោក Tuchel បានបញ្ជាក់ថា ក្រុមរបស់លោកមិនអាចមើលស្រាលគូប្រកួតបានឡើយ ខណៈ World Cup ឆ្នាំនេះបានបង្កើតការភ្ញាក់ផ្អើលជាច្រើន ដោយក្រុមខ្លាំងមួយចំនួនត្រូវធ្លាក់ចេញមុនការរំពឹងទុក។

អង់គ្លេសបានបញ្ចប់ការប្រកួតក្នុងពូលក្នុងនាមជាក្រុមលេខ១ ខណៈកុងហ្គោបានឡើងមកវគ្គបន្តក្នុងនាមជាក្រុមលេខ៣ល្អបំផុត។

លោក Tuchel បានលើកឡើងថា គូប្រកួតមួយនេះមានសមត្ថភាពបង្កការលំបាកដល់គ្រប់ក្រុម និងបានបង្ហាញរួចមកហើយក្នុងការប្រកួតទល់នឹងព័រទុយហ្គាល់ និងកូឡុំប៊ី។

លោកបានមានប្រសាសន៍ថា៖ «ពួកគេមានសមត្ថភាពធ្វើឱ្យគ្រប់ក្រុមជួបការលំបាក។ ពួកគេបានបង្ហាញរឿងនេះរួចហើយនៅពេលជួបព័រទុយហ្គាល់ និងកូឡុំប៊ី។ ដូច្នេះ ផ្នត់គំនិតរបស់យើងគឺច្បាស់លាស់ ហើយយើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតនេះ»។

ការប្រកួតវគ្គចាញ់ធ្លាក់ឆ្នាំនេះបានឃើញលទ្ធផលភ្ញាក់ផ្អើលជាបន្តបន្ទាប់ ក្នុងនោះអាល្លឺម៉ង់ចាញ់ប៉ារ៉ាហ្គាយដោយបាល់ ១១ ម៉ែត្រកាត់សេចក្តី ខណៈហូឡង់ក៏បានធ្លាក់ក្រោមថ្វីជើងម៉ារ៉ុកដូចគ្នា។ ចំណែកប្រេស៊ីល និងន័រវេសវិញ សុទ្ធតែត្រូវរង់ចាំគ្រាប់បាល់នៅចុងការប្រកួត ទើបអាចទទួលបានកៅអីទៅវគ្គបន្ត៕ អត្ថបទ៖នាង សុភាវុធ


អត្ថបទដែលទាក់ទង

Ronald Koeman លាលែងពីតំណែងគ្រូបង្វឹកហូឡង់ ខណៈសហព័ន្ធបាល់ទាត់ថ្កោលទោសការរើសអើងជាតិសាសន៍លើកីឡាករ
2026/07/01 01:04:52 pm        3
Spurs ព្រមព្រៀងផ្ទេរ Mateus Fernandes ពី West Ham តម្លៃបំបែកកំណត់ត្រាក្លិប ៨៥ លានផោន
2026/07/01 12:56:31 pm        1
Tuchel ព្រមានអង់គ្លេសកុំមើលស្រាលកុងហ្គោមុនជំនួបវគ្គ ៣២ ក្រុមចុងក្រោយបាល់ទាត់ពិភពលោក
2026/07/01 12:46:59 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump និយាយថា អាមេរិកនិងអ៊ីរ៉ង់ចុះសម្រុងគ្នាខ្លាំងណាស់

2026/07/01 09:01:09 pm
​ភ្លៀងធ្លាក់ខ្លាំងបង្កការជន់លិចនៅទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុម៉ុមបៃប្រទេសឥណ្ឌា
2026/07/01 08:41:48 pm
​អាហ្វ្រិកខាងត្បូងអះអាងថា មនុស្សជាង ៩០០នាក់ ត្រូវបានចាប់ខ្លួន អំឡុងបាតុកម្មប្រឆាំងអន្តោប្រវេសន៍
2026/07/01 08:41:17 pm
​UN ៖ ការរីករាលដាលឆ្លងជំងឺអេបូឡា អាចនឹងធ្វើឲ្យអាហ្វ្រិកខាតបង់ប្រាក់ ៣,៦ ពាន់លានដុល្លារ
2026/07/01 08:40:59 pm
​ក្រុមជួយសង្រ្គោះស្វែងរកអ្នកជាប់ខ្លួនក្រោយប្លុកអគារផ្ទះល្វែងបាក់នៅទីក្រុងអាតែន ប្រទេសក្រិក
2026/07/01 08:40:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/01 08:12:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/23 05:36:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/01 07:35:33 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/01 07:33:02 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am