អ្នករួច​ជីវិតពីរញ្ជួយដី នៅវ៉េណេស៊ុយអេឡា ស្វែងរកអាហារ និងជម្រក ខណៈអ្នកស្លាប់កើន​ឡើងជិត ២.០០០នាក់

2026/07/01 11:55:08 pm        46

អង្គការសហប្រជាជាតិ (UN) បានឲ្យដឹង​កាលពីថ្ងៃអង្គារ (ទី៣០ ខែមិថុនា ឆ្នាំ២០២៦) ថា មនុស្សរាប់ម៉ឺននាក់ ត្រូវការអាហារ និងជម្រកជាបន្ទាន់ នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បន្ទាប់ពីមាន​នូវ​រញ្ជួយដីដ៏អាក្រក់​បំផុត​ ២លើក ដែលបានសម្លាប់មនុស្សជិត ២.០០០នាក់ ខណៈដែលគ្រូពេទ្យបានព្រមានអំពីការផ្ទុះឡើងនៃជំងឺ ដោយអ្នករស់រានមានជីវិតកំពុងនាំ​គ្នា​សម្រាក​នៅតាមដងផ្លូវ។

គ្រោះរញ្ជួយដីកម្រិត ៧,២ និង ៧,៥រ៉ិចទ័រ កាលពីសប្តាហ៍មុន ដែលជាគ្រោះមហន្តរាយរញ្ជួយដីដ៏អាក្រក់បំផុតមួយ នៅតំបន់​អាមេរិកឡាទីន បានបណ្ដាល​ឲ្យអគារលំនៅឋាន​ទាំងមូលបាក់​ដួល​រលំ​ ធ្វើឱ្យមនុស្សរាប់ម៉ឺននាក់បាត់ខ្លួន និងបានជំរុញឱ្យមានប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះយ៉ាងប្រញាប់ប្រញាល់ សម្រាប់អ្នកនៅ​រស់រានមានជីវិតដែលជាប់នៅក្នុងគំនរបាក់បែក។

ទីភ្នាក់ងារជនភៀសខ្លួនរបស់ UN បានឲ្យ​ដឹង​ថា «កង្វះខាតអាហារកំពុងរាលដាល សេវាកម្មជាមូលដ្ឋានត្រូវបានផ្អាកដំណើរការ​ ហើយការតភ្ជាប់ត្រូវបានកាត់ផ្តាច់ជាចម្បង» នៅក្នុងទីក្រុងកំពង់ផែ La Guaira ជា​តំបន់ដែលរងគ្រោះខ្លាំងបំផុត នៅភាគខាងជើងនៃរដ្ឋធានីការ៉ាកាស។

អ្នកលក់ដូរនៅទីក្រុង​ La Guaira ដែលរងរបួសដោយសារធ្លាក់ពីលើម៉ូតូ អំឡុងពេលមាន​រញ្ជួយដី ​ឈ្មោះ Daniela Armas អាយុ ១៨ឆ្នាំ បាននិយាយថា «ពួកគេចែកសម្ភារៈនៅទីនេះ ប៉ុន្តែពេលខ្លះ មនុស្សម្នា​ស្ទើរតែសម្លាប់គ្នា ដោយសារ​ដណ្ដើម​អាហារ​» ។

ប្រជាជនវ៉េណេស៊ុយអេឡាជាច្រើន បានបង្ហាញ​ការខឹងសម្បា ចំពោះការឆ្លើយតបយឺតយ៉ាវ​របស់រដ្ឋាភិបាល ចំពោះគ្រោះមហន្តរាយ នៅក្នុងប្រទេសដែលកំពុងជួប​ការ​លំបាក​ដោយសារ​វិបត្តិសេដ្ឋកិច្ចរាប់ទសវត្សរ៍ដែលបានធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធ និងសេវាសុខភាពចុះខ្សោយ។

ទីភ្នាក់ងារ UN បាននិយាយថា ស្ថាប័ន​ត្រូវការទឹក​ប្រាក់ប្រហែល ១៤,៨៥លានដុល្លារ ដើម្បីបង្កើនជំនួយ និងជម្រកបណ្តោះអាសន្ន សម្រាប់មនុស្ស ៣០.០០០នាក់ ក្នុងរយៈពេល ៦ខែ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        56
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        54
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm