នាវិកឥណ្ឌាដែលមានរបួសផ្លូវចិត្តដោយសង្គ្រាម ទីបំផុតបានឆ្លងកាត់ច្រកសមុទ្រហ័រមូស បន្ទាប់ពីជាប់ខ្លួននៅទីនោះអស់រយៈពេលជាច្រើនខែ ប៉ុន្តែអ្នកខ្លះខ្លាចថា ពួកគេមានជម្រើសតិចតួចក្រៅពីត្រឡប់ទៅរកប្រាក់ចិញ្ចឹមជីវិតវិញ។
ប្រទេសនេះ គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរួមចំណែកច្រើនបំផុតដល់នាវិក ក្នុងការដឹកជញ្ជូនទំនិញ ដោយបញ្ជូននាវិករាប់រយរាប់ពាន់នាក់ទៅធ្វើការនៅទូទាំងពិភពលោក។
នាវិកឥណ្ឌារាប់ពាន់នាក់ បានចាកចេញពីឈូងសមុទ្រ ចាប់តាំងពីសង្គ្រាម បានចាប់ផ្តើម ដោយក្នុងនោះជាង ៣.៦០០នាក់ ត្រូវបានជួយដោយក្រសួងដឹកជញ្ជូនរបស់ប្រទេសអាស៊ីខាងត្បូង។
ប៉ុន្តែក្នុងអំឡុងពេលជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងឈូងសមុទ្របានក្លាយជាគោលដៅ ហើយនាវិកឥណ្ឌាមួយចំនួន បានឃើញនាវារបស់ពួកគេត្រូវបានវាយប្រហារ ហើយនាវិករួមដំណើររបស់ពួកគេ ត្រូវបានសម្លាប់ ឬរងរបួស៕

